ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ និង ព្រះមហាក្សត្រិយ យាងមកដល់កម្ពុជាវិញហើយ រូបពីទំព័រហ្វេសបុករបស់សម្តេច ស ខេង
× ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង ព្រះមហាក្សត្សិយ សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានយាងមកដល់រាជធានីភ្នំពេញវិញហើយ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨នេះ។
ព្រះមហាក្សត្រ និង ព្រះមហាក្សត្រិយ បានយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន បន្ទាប់ពីគង់ពិនិត្យព្រះរាជសុខភាពនៅទីនោះ រយៈពេល១ខែកន្លែងមក តាមកាលកំណត់របស់ពេទ្យ។
រូបពីទំព័រហ្វេសបុក Royal du Cambodge
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្ត្រីស្តីទី រួមទាំងឥស្សរជនជាច្រើនរូបទៀត បានទៅទទួលព្រះរាជដំណើរស្តេចយាងនិវត្តរបស់ព្រះមហាក្សត្រ និង ព្រះមហាក្សត្រិយ៕
© រក្សាសិទ្ធិដោយ thmeythmey.com