ជាតិ
នយោបាយជាតិ
ក្រោយ៥ថ្ងៃនៅជប៉ុន សម្តេច ហ៊ុន សែន បន្តទៅដល់កោះបាលី ប្រទេសឥណ្ឌូណេស៊ី សម្តេច ហ៊ុន សែន នៅមុនចេញដំណើរពីក្រុងតូក្យូ ឆ្ពោះទៅកោះបាលី
× សម្តេច ហ៊ុន សែន នៅថ្ងៃទី១០ ខែតុលា នេះ បានទៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមវេទិកាជំនួបថ្នាក់ដឹកនាំអាស៊ានរហូតដល់ថ្ងៃទី១២ ខែតុលា។ ប្រមុខរដ្ឋាភិបាល បានធ្វើដំណើរទៅកាន់ទីនោះ ក្រោយកិច្ចប្រជុំជាបន្តបន្ទាប់រយៈពេល៥ថ្ងៃនៅប្រទេសជប៉ុន។
ជំនួបថ្នាក់ដឹកនាំអាស៊ាន នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និងភាពជោគជ័យក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍតាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក» ស្របជាមួយនឹងកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨។
តាមការគ្រោងទុក ក្រៅពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន សម្តេច ហ៊ុន សែន និងប្រតិភូនឹង
ជួបផងដែរជាមួយអគ្គលេខាអង្គការសហប្រជាជាតិ ប្រធានធានាគារពិភពលោក នាយកមូលនិធិរូបិយវត្ថុអន្តរជាតិនិងអ្នកពាក់ពន្ទ័ផ្សេងទៀតដែលផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច។
ប្រតិភូកម្ពុជា នឹងវិលត្រឡប់មកប្រទេសវិញនារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ សម្តេច ហ៊ុន សែន បានបង្ហោះរូបថតមួយសន្លឹករបស់ខ្លួននៅពេលអាយុ២៦ឆ្នាំ។ សម្តេចបានសរសេរថា៖ «សូមជូនរូបថតពីអាយុ២៦ឆ្នាំមួយសន្លឹកដើម្បីធ្វើការប្រៀបរវាងវ័យក្មេងនិងវ័យយចំណាស់»៕
© រក្សាសិទ្ធិដោយ thmeythmey.com