ជាតិ
បុណ្យភ្ជុំបិណ្ឌ
សេដ្ឋកិច្ច
ភ្ជុំបិណ្ឌ​៖ រយៈពេល​៣​ថ្ងៃ ភ្ញៀវទេសចរ​ជាង ១លាន​នាក់ ទៅ​កម្សាន្ត​នៅតាម​ខេត្ត​នានា​
11, Oct 2018 , 4:30 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ: ថ្មីៗ
ភ្នំពេញ​៖ រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ភ្ញៀវទេសចរ​ជាង ១,២​លាន​នាក់ បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត នៅតាម​បណ្ដា​ខេត្ត​នានា​។ ចំនួន​ភ្ញៀវទេសចរ​នេះ កើនឡើង ២០,៤២ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍​។​

 
​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បាន​បង្ហាញថា រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ៨-១០ តុលា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចំនួន ១,២៦១,៦៩១​នាក់  បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន និង​តំបន់​ទេសចរ​នានា​ក្នុងប្រទេស​កម្ពុជា​។ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន ១,២១៣,៦៨៧​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ មាន​ចំនួន ៤៨,០០៤​នាក់​។​
 
​បើតាម​របាយការណ៍​ដ​ដែល ខេត្ត​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ គឺ​ខេត្តសៀមរាប​,​កំពង់ឆ្នាំង និង​កំពត​។ ខេត្តសៀមរាប ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ២៣០០០​នាក់ កើនឡើង​ជិត ៥០​ភាគរយ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា តំបន់ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា ខេត្ត​ដែល​សម្បូរ​ភ្ញៀវទេសចរ​ច្រើនជាងគេ គឺ​ខេត្តកំពត ខណៈ​ខេត្ត​ព្រះសីហនុ​,​កោះកុង និង​ខេត្ត​កែប ចំនួន​ភ្ញៀវទេសចរ​មានការ​ថយចុះ ដោយសារ​ស្ថានភាព​ផ្លូវ​មិនសូវ​អំណោយផល និង​មាន​ភ្លៀង​ធ្លាក់​នៅតាម​តំបន់​មួយចំនួន​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍​ដដែល​៕

Tag:
 ភ្ញៀវទេសចរ​
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com