កីឡាអន្តរជាតិ
អន្តរជាតិ
លោក Leonardo Jardim ចាកចេញពី Monaco ក្រោយដឹកនាំបាន៤ឆ្នាំ
× ក្លិប AS Monaco កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការចាកចេញរបស់ លោក Leonardo Jardim បន្ទាប់ពីគ្រូបង្វឹកព័រទុយហ្គាល់រូបនេះ ដឹកនាំក្លិបអស់រយៈពេល៤ឆ្នាំដោយបានឈ្នះពាន Ligue 1 មួយលើក និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League មួយលើក។
លោក Jardim អាយុ៤៤ឆ្នាំ បានដឹកនាំ AS Monaco ចាប់ពីឆ្នាំ២០១៤មក ដោយបាននាំក្លិបឈ្នះពាន Ligue 1 នៅរដូវកាលឆ្នាំ២០១៦-១៧ ហើយបានក្លាយជា Manager of the Year នៃក្របខណ្ឌបារាំងមួយនេះ។ បន្ទាប់មក លោកបាននាំ Monaco ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champions League។
សម្រាប់គ្រូបង្វឹកព័រទុយហ្គាល់រូបនេះ វាជាការចាកចេញដ៏រីករាយ ព្រោះលោកបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនជាមួយក្លិបនារយៈពេល៤ឆ្នាំកន្លងមកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com