ជាតិ
លោក គឹម សុខ បាន​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​ហ្វាំ​ង​ឡង់​
12, Oct 2018 , 10:25 am        
រូបភាព
រូបពីហ្វេសប៊ុកលោក អ៊ុំ សំអាន តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ
រូបពីហ្វេសប៊ុកលោក អ៊ុំ សំអាន តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ក្រោយពី​រត់គេចខ្លួន​ពី​ប្រទេស​កម្ពុ​ជាមួយ​រយៈពេល​ខ្លី​មកនេះ លោក គឹម សុខ អ្នកវិភាគ​នយោបាយ បាន​ទៅ​រស់នៅ​ប្រទេស​ហ្វាំ​ង​ឡង់​ហើយ បន្ទាប់ពី​ទទួលបាន​សិទ្ធិ​ជ្រកកោន​នៅ​ទីនោះ ។

 
​តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក អ៊ុំ សំអាន តំណាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ចេញពី​ពន្ធនាគារ បាន​បញ្ជាក់ថា លោក គឹម សុខ និង​កូនស្រី បាន​សិទ្ធិ​នយោបាយ សម្រាប់​ជ្រកកោន​នៅ​ហ្វាំ​ង​ឡង់​នេះ​។ 
 
 
​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ទើប​ចេញពី​ពន្ធនាគារ កាលពី​ខែសីហា​កន្លងមក ក្រោយពី​លោក​បាន​អនុវត្ត​ទោស​តាម​កំណត់​។ បន្ទាប់ពី​ចេញ​ពន្ធនាគារ​ភ្លាម អ្នកវិភាគ​រូបនេះ នៅតែ​និយាយ​រិះគន់​រដ្ឋាភិបាល​ដោយ​ឥត​សំចៃមាត់ រហូតដល់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ទាមទារ​សំណង​ជំងឺ​ចិត្ត​៨០០​លាន​រៀល ដោយ​អម​នឹង​ការព្រមាន​ចាប់​ដាក់ពន្ធនាគារ​វិញ​ផងដែរ បើសិនជា​គ្មាន​ថវិកា​សង​។ ដោយសារ​ការព្រមាន​ពី​នាយករដ្ឋមន្ត្រី​នេះហើយ ទើប​ធ្វើ​ឲ្យ​លោក គឹម សុខ គេចខ្លួន​ពី​ប្រទេស​កម្ពុជា​នេះ ៕
​ 

Tag:
 ​គឹម សុខ​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com