ក្រុមហ៊ុនសាមសុង បានដាក់បង្ហាញរូបរាងជាផ្លូវការ នៃកំពូលស្មាតហ្វូនដ៏ទាក់ទាញត្រកូលA ស៊េរីរបស់ខ្លួនគឺ Samsung Galaxy A7 &A9 នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី១១ ខែតុលា កន្លងទៅ។ ក្នុងព្រឹត្តិការណ៏ដ៏អស្ចារ្យនេះ ក៏បានផ្តល់សិទ្ធិឲ្យដៃគូផ្សព្វផ្សាយបានឃើញ និងធ្វើតេស្តដោយផ្ទាល់ដំបូងគេ ជាមួយនឹងផលិតផលពិត។ នៅក្នុងកម្មវិធីសម្ពោធនេះ ក៏មានចូលរួមពីសំណាក់អ្នកសារព័ត៌មានកម្ពុជាផងដែរ។
លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ស្មាតហ្វូនថ្នាក់កណ្តាលត្រកូល Galaxy A របស់ក្រុមហ៊ុនសាមសុង ទទួលបានជោគជ័យយ៉ាងខ្លាំង។ ហើយឆ្នាំ២០១៨នេះ Galaxy A នឹងនៅតែបន្តបង្ហាញខ្លួនទៀតជាមួយរូបរាងថ្មីប្លែក និងកាន់តែពិសេស ដែលអាចឆក់យកចិត្តអ្នកប្រើប្រាស់ ដោយសារតែកំណែប្រែថ្មីដ៏អស្ចារ្យនោះ គឺសមត្ថភាពកាមេរ៉ាតែម្តង ដែលឆ្នាំនេះ ក្រុមហ៊ុនសាមសុងដំឡើងលែនកាមេរ៉ាដល់ទៅ៣គ្រាប់ សម្រាប់ Galaxy A7 និង Galaxy A9 មានកាមេរ៉ាដល់ទៅ 4គ្រាប់ឯណោះ។
សូមទស្សនា ការផ្សាយបន្តផ្ទាល់ ពីប្រទេសម៉ាឡេស៊ី ក្នុងកម្មវិធីសម្ពោធស្មាតហ្វូនត្រកូល Galaxy A ខាងក្រោមនេះ៖
លោកបានបន្ថែមថា សម្រាប់ Galaxy A7 នឹងទទួលការកម្ម៉ង់ទុកមុន(Pre-Order)ចាប់ពីថ្ងៃទី១៣ ដល់២៥ ខែតុលា ឆ្នាំ២០១៨ ដែលមានជម្រើស៣ពណ៌ គឺពណ៌ខ្មៅ,ពណ៌ខៀវ និងពណ៌មាស ក្នុងតម្លៃត្រឹមតែ$345 តែប៉ុណ្ណោះ ជាមួយនឹងការផ្តល់ជូនកាដូបន្ថែមជាច្រើន ដូចជា Samsung Power bank 1 ដ៏ស្រស់ស្អាតដែលអាចផ្ទុកថាមពលបានរហូតដល់10,000mAh និងបាសបំពងសំឡេង(Speaker) JBL GO2 មួយដ៏កាលីប។ លោកអ្នក អាចទទួលបានទូរស័ព្ទ នៅថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែតុលា។ សម្រាប់ Galaxy A9 វិញ នឹងបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជា ក្នុងខែវិច្ជិកាខាងមុខនេះ។
ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិខ្លះៗ នៃស្មាតហ្វូនដ៏ទាក់ទាញ Galaxy A7 និង Galaxy A9 ដែលអ្នកគួរតែដឹង៖
១/ Galaxy A7
- បំពាក់នូវ RAMទំហំ 4GB មេម៉ូរីទំហំ 64GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 256GB។
- បំពាក់កាមេរ៉ាក្រោយ៣គ្រាប់៖ទំហំ 24MP f/1.7 + 5MP f/2.2 + 8MP f/2.4 និងកាមេរ៉ាខាងមុខទំហំ24MP FF f/2.0។
- ទូរស័ព្ទដៃ ស៊ីម2 ។
- អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
- ល្បឿនដំណើរការដោយ Octa- Core 2.2 GHz ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។
- កម្លាំងថ្ម 3,300mAh។
- ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)នៅពីចំហៀង។
- បទពិសោធន៍សំឡេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រចៀក។
២/ Galaxy A9
- បំពាក់នូវ RAMទំហំ 6GB មេម៉ូរីទំហំ 128GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB។
- បំពាក់កាមេរ៉ាក្រោយ4គ្រាប់៖ទំហំ 24MP f/1.7 + 5MP f/2.2+10MP Tele/F2.4 + 8MP ultra wide f/2.4 និងកាមេរ៉ាខាងមុខទំហំ24MP FF f/2.0។
- ទូរស័ព្ទដៃ ស៊ីម2 ។
- អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
- ល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។
- កម្លាំងថ្ម 3,720mAh។
- ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)។
- បទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រចៀក។
ប្រញាប់ឡើង កុំឲ្យឱកាសក្លាយជាម្ចាស់នៃស្មាតហ្វូនដ៏ទាក់ទាញនេះកន្លងផុតទៅ!
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយ របស់ក្រុមហ៊ុនសាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕
(អត្ថបទពាណិជ្ជកម្ម)