ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស៊ឹម កា ជា​អនុប្រធាន​ទី​១ ព្រឹទ្ធសភា ជំនួស​លោក នៃ ប៉េ​ណា​
12, Oct 2018 , 1:53 pm        
រូបភាព
លោក ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ជំនួសលោក នៃ ប៉េណា ។ រូបពីហ្វេសប៊ុកព្រឹទ្ធសភា
លោក ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ជំនួសលោក នៃ ប៉េណា ។ រូបពីហ្វេសប៊ុកព្រឹទ្ធសភា
ដោយ:
​ភ្នំពេញ​៖ ព្រឹទ្ធសភា​កម្ពុជា បាន​បោះឆ្នោត​ជ្រើសតាំង​លោក ស៊ឹម កា ធ្វើជា​អនុប្រធាន​ទី​១ ជំនួស​លោក នៃ ប៉េ​ណា ដែល​ទទួលមរណៈភាព កាលពី​ថ្ងៃទី​២៩ កញ្ញា​កន្លងមក​។​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​។​


 
​លោក ស៊ឹម កា ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​ដោយ ៥៨​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។ ការបោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​ពី​សមាជិក​ព្រឹទ្ធសភា​នេះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព​សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា​។ 
 
​ចំណែក​លោកស្រី កង សៅរ៍​ធន ក៏ត្រូវ​បានទទួល​ស្គាល់​ជា​សមាជិក​ព្រឹទ្ធសភា​មណ្ឌល​ភូមិភាគ​ទី​៥ (​ខេត្តតាកែវ កំពត និង​ខេត្ត​កែប​) ជំនួស​តំណែង​លោក នៃ ប៉េ​ណា ផងដែរ​។ ក្រោយ​ទទួលបាន​ការផ្ដល់​សេចក្ដីទុកចិត្ត​នេះ លោកស្រី កង សៅរ៍​ធន ត្រូវធ្វើ​សច្ចាប្រណិធាន​មុនពេល​ចូលកាន់​តំណែង​។​
 

លោកស្រី កង សៅរ៍ធន ដែលជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៥  ជំនួសលោក នៃ ប៉េណា ។ រូបពីហ្វេសប៊ុកព្រឹទ្ធសភា
 
​សម្ដេច សាយ ឈុំ ជា​ប្រធានព្រឹទ្ធសភា លោក ស៊ឹម កា អនុប្រធាន​ទី​១ និង​លោក ទេព ង​ន ជា​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​៕
 

Tag:
 ​នយោបាយ​
 ​ព្រឹទ្ធសភា​
© រក្សាសិទ្ធិដោយ thmeythmey.com