ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការហាត់ប្រាណ និង អាហារត្រូវទទួលទាន
× ការញ៉ាំអាហារ និងផឹកភេសជ្ជៈដែលផ្តល់ជីវជាតិ អាចជួយឲ្យអ្នកបង្កើតបានជាសាច់ដុំ និងរក្សាថាមពលបានគ្រប់គ្រាន់សម្រាប់ការហាត់ប្រាណផង។
យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមដើម្បីរក្សាតុល្យភាពនៃជីវជាតិពីរបបអាហារ និងការហាត់ប្រាណ៖
• ចូរញ៉ាំអាហារសម្បូរជាតិកាបូអ៊ីដ្រាតមុនពេលហាត់ប្រាណយកសាច់ដុំ
• សម្រាប់អ្នកហាត់ប្រាណជាមធ្យម របបអាហារផ្តល់សុខភាព និងទឹកអាចជំនួសនូវការបាត់បង់ជាតិទឹក និងអេឡិចត្រូលីត្រក្នុងពេលហាត់ប្រាណបាន
• ចូរញ៉ាំអាហារពេលព្រឹកមុនពេលហាត់ប្រាណដើម្បីមានកម្លាំង។ មិនត្រូវប្រើប្រាស់ការហាត់ប្រាណដើម្បីធ្វើឡេសញ៉ាំអាហារមិនផ្តល់សុខភាពឡើយ
• ចូរជ្រើសរើសអាហារដែលមានតុល្យភាពសម្រាប់ប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ដូចជាសាច់មាន់ យ៉ាអួរ ឬទឹកដោះគោសូកូឡាមួយកែវ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com