ជាតិ
សមត្ថកិច្ចហៅ បុរសដែលចោលសំរាមចូលព្រែក មកធ្វើកិច្ចសន្យា រូបភាពពីក្រសួងបរិស្ថាន
× បុរសម្នាក់ដែលជាអ្នកប្រមូលសំរាមនៅផ្សាប៉ាក់ខ្លង ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកមណ្ឌលសីមា កោះហៅមកធ្វើកិច្ចសន្យា បន្ទាប់ពីបុរសរូបនេះ ត្រូវគេប្រទះឃើញថាបានចោលសំរាម ចូលក្នុងព្រែកកោះយ៉ ក្នុងភូមិសាស្ត្រខេត្តកោះកុង កាលពីថ្ងៃទី ១២ ខែតុលា។
តាមក្រសួងបរិស្ថាន បុរសម្នាក់នេះ បានសារភាពថា ខ្លួនពិតជាបានចោលសំរាមចូលក្នុងព្រែកពិតមែន ដោយសារម៉ូតូដឹកសំរាមរបស់ខ្លួនខូច និងមិនអាចអូសសំរាមទៅមុខ។ យ៉ាងណាក៏ដោយបុរសរូបនេះ បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរថាខ្លួនឈប់បោះសំរាមចោលអនាធិបតេយ្យលើដងផ្លូវ និងលើដៃព្រែកសមុទ្រទៀតហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com