ជាតិ
សង្គមជាតិ
ឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ន ករណីវាយអ្នកបើកតាក់ស៊ីដល់ស្លាប់
× ភ្នំពេញ៖ ជនសង្ស័យ កំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តស្វាយរៀង ក្នុងករណីវាយអ្នកបើកតាក់ស៊ីម្នាក់ដល់ស្លាប់ បន្ទាប់ពីជនរងគ្រោះបានបង្កគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាម លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដែលបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។
លោក គង់ ច័ន្ទខេមរិទ្ធ បញ្ជាក់ដូច្នេះ៖«មកទល់ពេលនេះ ជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នអស់ហើយ»។ តែយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញារូបនេះ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាតើមានជនសង្ស័យប៉ុន្មាននាក់ ដែលពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ ហើយតើពួកគេ ត្រូវបានចោទប្រកាន់ពីបទអ្វីខ្លះនោះ។ លោក គង់ ច័ន្ទខេមរិទ្ធ បានត្រឹមប្រាប់ថា បានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៨ ខែតុលាកន្លងទៅ មានករណីគ្រោះថ្នាក់មួយកើតឡើងរវាងរថយន្តបានបើកបុកម៉ូតូ ដែលបានបណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ធ្ងរបាក់ជើង និងបែកក្បាលធ្ងន់ធ្ងរ។ ករណីនេះ កើតឡើងនៅចំណុចភូមិកម្ពោធលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News ដែលបានបន្តថា ម្ចាស់រថយន្តដែលជាបើកតាក់ស៊ីជាអ្នកបង្ក។ នៅក្រោយកើតហេតុអ្នករត់តាក់ស៊ីរូបនេះបានចុះពីរថយន្តទំនងទទួលខុសត្រូវ ប៉ុន្តែបែរជាត្រូវគេព្រួតវាយរហូតដល់ស្លាប់ ហើយអូសសពទៅចោលនៅក្នុងព្រៃអាកាស្យា។ នេះបើតាមការចុះផ្សាយដែល៕
Tag:
គ្រោះថ្នាក់ចរាចរណ៍
បាតវិត
ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com