ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នកមាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C គួរតែ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បី​ចំណុច​នេះ​ឲ្យ​បាន​
15, Oct 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​ថ្លើម​ប្រភេទ C បង្កឡើង​ដោយ​វីរុស​រលាក​ថ្លើម​ប្រភេទ C ដែលនាំឱ្យ​ថ្លើម​ទៅជា​រលាក​។ អ្នកជំងឺ​ភាគច្រើន​គឺ​មិនមាន​រោគសញ្ញា​របស់​ជំងឺ​នេះ​ទេ រហូតដល់​ថ្លើម​មានការ​ខូច ខាត​រហូត ដល់​រយៈពេល ១០​ឆ្នាំក្រោយ ឬ​ក្នុងពេល​ធ្វើតេស្តរ​ពិនិត្យ​សុខភាព​។

 
​បើសិនជា​អ្នក​ត្រូវបាន​គ្រូពេទ្យ​ថា​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ហើយ គាត់​ទំនងជា​ណែនាំ​ឲ្យ​ផ្លាស់ប្តូរ​របៀប​រស់នៅ​មួយចំនួន​ដូចជា​៖ 
 
-​ឈប់​ផឹក​គ្រឿង​ស្រវឹង​
-​ចៀសវាង​ការប្រើ​ថ្នាំ​ដែល​ធ្វើ​ឲ្យ​ខូច​ថ្លើម​កាន់តែខ្លាំង​
-​បង្ការ​កុំ​ឲ្យ​ឆ្លងទៅ​អ្នកដទៃ​ដូចជា គ្រប​មុខរបួស​ឲ្យ​ជិត និង​កុំ​ប្រើ​របស់របរ​ផ្ទាល់ខ្លួន​រួមជាមួយ​អ្នកដទៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com