កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo Jr ប្រើបច្ចេកទេសញាក់ និងស៊ុតបញ្ចូលទីអស្ចារ្យមិនចាញ់ឪពុក
× Cristiano Ronaldo Jr កំពុងដើរតាមគន្លងឪពុករបស់គេដែលជាម្ចាស់ពាន Ballon d'Or ៥សម័យ ជាមួយនឹងការបង្ហាញទម្រង់លេងដ៏អស្ចារ្យ។
កូនប្រុសច្បងរបស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo គឺ Ronaldo Jr អាចរកគ្រាប់បាល់បញ្ចូលទីដល់ទៅ២គ្រាប់ម្នាក់ឯងជាមួយនឹងការប្រើប្រាស់បច្ចេកទេសផ្ទាល់ខ្លួនយ៉ាងប៉ិនប្រសប់សម្រាប់ក្រុមយុវជនថ្នាល Juventus ក្រោមអាយុ៩ឆ្នាំ។
ខ្សែប្រយុទ្ធចំណូលថ្មីរបស់សេះបង្កង់ Juventus វ័យ ៣៣ឆ្នាំ Ronaldo បានបង្ហោះឈុតខ្លីៗពីការស៊ុតបាល់បញ្ចូលទីរបស់កូនប្រុសខ្លួនទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃទី១៤ ខែតុលា ដោយភ្ជាប់ជាមួយនឹងរូបភាពបេះដូង (eyes emoji) ផង។ វីដេអូនោះមានអ្នកចុច Like ដល់ទៅជាង២ម៉ឺននាក់។
តាមរយៈវីដេអូ១៦វិនាទីនៅលើ Twitter នោះ Ronaldo Jr អាយុ៨ឆ្នាំ ដែលពាក់ឯកសណ្ឋានលេខ៧ ដូចឪពុករបស់គេបានទទួលបាល់ពីមិត្តរួមក្រុមហើយប្រើជំនាញញាក់ផុតខ្សែការពារម្នាក់ បន្ទាប់មកអូសបាល់ចូលដល់តំបន់គ្រោះថ្នាក់ និងទាញផុតអ្នកចាំទីដើម្បីសម្រេចគ្រាប់បាល់ទី១។ ក្មេងប្រុសដែលមានទេពកោសល្យហើយរំពឹងថានឹងអាចស្នង Ronaldo នោះ អាចរកគ្រាប់បាល់ទី២របស់គេដោយទាត់ពីស្លាបខាងស្តាំ៕
Tag:
បាល់ទាត់
Cristiano Ronaldo Jr Cristiano Ronaldo
Juventus
© រក្សាសិទ្ធិដោយ thmeythmey.com