អត្ថបទពាណិជ្ជកម្ម
កាដូ​ដ៏​អស្ចារ្យ​ពី​កំពូល​ស្មា​ត​ហ្វូ​ន​Galaxy Note9 នាឱកាស​ចុងឆ្នាំ​២០១៨
16, Oct 2018 , 10:56 am        
រូបភាព
​ប្រូ​ម៉ូ​សិន​ថ្មី​ក្នុង​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​សាម​សុង​នឹង​ថែម​ជូន​កាដូ​ពិសេស​ចំពោះ អតិថិជន​ជាទី​ស្រលាញ់​របស់ខ្លួន រាល់​ការ​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note9 ចាប់ពី​ថ្ងៃទី​១៥ ខែតុលា ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨

លោកអ្នក​នឹង​ទទួលបាន​ការ​ថែម​ជូន​ដ៏​អស្ចារ្យ​ពី​ក្រុមហ៊ុន​ដូចជា​៖
 
1.​ ​ឆ្នាំង​សាក​ឥត​ខ្សែ ១ (Wireless Charging Pad 1)
2.​ ​កាស U Flex ១ (U Flex Headset 1) សម្រាប់ Galaxy Note9 128GB
3.​ ​ស្រោម​ទូរ​សព្ទ ១ (Leather Wallet Cover 1) សម្រាប់ Galaxy Note9 512GB
4.​ ​ជើង​ទម្ររ​ទូរ​សព្ទ ១ (Mini Tripod 1)
5.​ ​បង់​រំលស់​ជាមួយ​អត្រា​ការប្រាក់ ០ ភាគរយ​សម្រាប់​រយៈពេល​៦​ខែ​
 
​តោះ​ចាំ​អី​ទៀត​ចឹ​ង​!!!​ឱកាស​ដ៏​ពិសេស​នេះ មាន​សុពលភាព​ត្រឹមតែ​មួយខែ​ប៉ុណ្ណោះ​។  ដូច្នេះហើយ​កុំអោយ​រំលង​ផុត​ទៅ​អោយសោះ​។ ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​៖ 1800 203 232​។​
 
​គួរបញ្ជាក់​ផងដែរ​ថា Galaxy Note9 ត្រូវបាន​ចាត់ទុកថា​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​បំផុត​ប្រចាំឆ្នាំ​2018 ដោយសារ​វា​ជា​ស្មា​ត​ហ្វូ​ន​ដែលមាន​សមត្ថភាព​ខ្ពស់ លើសពី​សា្ម​ត​ហ្វូ​ន​ទូទៅ​។ 
 
Galaxy Note9 មិនមែន​ប្រើ​សម្រាប់តែ​ថតរូប​បាន​ច្បាស់​ល្អ ឬ​លេង​ហ្គេម​ប៉ុណ្ណោះ​ទេ តែ​យើង​អាច​ប្រើ​វា ក្នុងការ​បំពេញការងា​រ​ប្រចាំថ្ងៃ​បាន​យ៉ាង​ល្អ ជាមួយ​ប៊ិច​ដ៏​អស្ចារ្យ​របស់​វា​(S Pen)​។ អ្វីដែល​កាន់តែ​ពិសេស ជាមួយ​ដំណើរការ​ប្រព័ន្ធ Android 8.1 Oreo ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​នេះ មាន​សមត្ថភាព​កាន់តែ​ខ្ពស់ជាង​មុន និង​ដើរ​លឿន​ជាង​មុន ដោយ​ប្រើ​បន្ទះ​ឈី​ប Exynos 9810 ភ្ជាប់​ដោយ RAM ទំហំ 6 GB/​មេ​មូ​រី 128 GB​និង 8 GB/​មេ​មូ​រី 512 GB ថែមទាំង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់​512GB ដោយ​មិនចាំបាច់​បារម្ភ​ពី​ការ​ឆាប់​ពេញ​នោះទេ​។​
 
​ចំពោះ​កម្លាំង​ម៉ាស៊ីន​មាន​សមត្ថភាព​ខ្ពស់បំផុត ថ្ម​កាន់​បានយូរ និង​មុខងារ​កាន់តែ​ឆ្លាត​វៃ​ថ្មីៗ​បន្ថែមទៀត​។ ឯ​ការថតរូប​វិញ​គឺថា​កប់ៗ​តែម្តង Galaxy Note9 ភ្ជាប់​ជាមួយនឹង      បច្ចេកវិទ្យា​ចុងក្រោយ នៃ​កាមេរ៉ា​ភ្លោះ​ដ៏​ឆ្លាត​វៃ ដែលមាន​សមត្ថភាព​ចាប់យក​រូបភាព​កាន់​ច្បាស់ និង​ស្អាត​ជាង​មុន ទោះ​ស្ថិតក្នុង​ស្ថានភាព​ងងឹត​បន្តិច​ក៏ដោយ ជាមួយនឹង​IOS ( F1.5/F2.4)​។

បន្ថែម​លើ​នេះ​ទៀត មុខងារ​ផ្ដល់ដំណឹង​របស់​កាមេរ៉ា នឹង​ប្រាប់​ដល់​អ្នក​ជាមុន​ក្នុងពេល​ថត ប្រសិនបើ​មាន​អ្នកណាម្នាក់​ធ្មេចភ្នែក​, មាន​ចំណុច​ណាមួយ​ព្រឹលៗ​,​កញ្ចក់​ស្រអាប់ និង​ពន្លឺ​មិន​គ្រប់គ្រាន់​។ ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​ការថតរូប​របស់​អ្នក​បាន​កាន់តែ​ល្អ​ឥត​ទាស់​។ ក្នុងនោះដែរ លោកអ្នក​ក៏​អាច​រីករាយ​នឹង​ការថត selfie ជាមួយ S-Pen ដោយ​អ្នក​ពុំ​ចាំបាច់​កាន់​កាមេរ៉ា ឬ​ប្រើ​ដង​selfie ឡើយ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com