ជាតិ
បទសម្ភាសន៍
វីដេអូ
អត្ថបទពាណិជ្ជកម្ម
ត្រៀមៗ​!!! បេ​ប៊ី​អោត​ឡេ​ត​បង្កើត​ពិព័រណ៍​អស្ចារ្យ​មួយទៀត​ផ្តោតលើ​ស្ត្រី​កំពុង​ពពោះ​
16, Oct 2018 , 11:42 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មិនទាន់បាន​មួយខែ​ស្រួលបួល បេ​ប៊ី​អោត​ឡេ​ត បានរៀបចំ​ពិព័រណ៍​ថ្មី​មួយទៀត សម្រាប់​អ្នក​ម្តាយ​គ្រប់រូប​ដែល​កំពុង​ពពោះ នោះ​គឺ​«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​»​។ ពិព័រណ៍​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៦ និង​ទី​២៧ ខែតុលា​នៅ​ហាង​បេ​ប៊ី​អោត​ឡេ​ត​សាខា​ទួលគោក​។

លោក វាល​សុន ឃីម អ្នកគ្រប់គ្រង​ទីផ្សារ​បេ​ប៊ី​អោត​ឡេ​ត​បញ្ជាក់ថា​«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​»​នេះ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ម្តាយ​អាច​ជ្រើសរើស​សម្ភារ​ជាច្រើន សម្រាប់​ស្វាគមន៍​កូន​របស់គាត់ និង​ការទទួលបាន​ចំណេះដឹង​បន្ថែម​ទាក់ទង​នឹង​សុខភាព​អ្នក​ម្តាយ និង​ទារក ពី​វេជ្ជបណ្ឌិត​ជំនាញៗ​ពី​ក្នុងស្រុក និង​មកពី​បរទេស​។ 

​សូម​ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​នេះ​ដើម្បី​លម្អិត​ពី​ពិព័រណ៍​«​សម្ភារ​ត្រៀម​សម្រាល​»​ដ៏​មាន​សារសំខាន់​នេះ​៖
 
 
សូមបញ្ជាក់ថា នៅក្នុង​ថ្ងៃ​រៀបចំ​ពិព័រណ៍ ហាង​បេ​ប៊ី​អោត​ឡេ​ត ក៏​រៀបចំ​កម្មវិធី​កម្សាន្ត​ជាច្រើន​សម្រាប់​កុមារ​តូចៗ និង​កម្មវិធី​ដើរ​ម៉ូត​កុមារ​ផងដែរ​។ ជាពិសេស អ្នកចូលរួម និង​ទិញ​ទំនិញ​នៅក្នុង​ថ្ងៃនោះ និង​មានឱកាស​ឈ្នះ​រង្វាន់​ភ្លាមៗ ជាមួយ​ការចាប់​ផ្សងសំណាង​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀតផង​៕​










(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 បេ​ប៊ី​អោត​ឡេ​ត​
 ​ពិព័រណ៍​
 ​ទារក​
 ​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com