អត្ថបទពាណិជ្ជកម្ម
បេក្ខជនឆ្នើម៨នាក់ នឹងប្រជែងគ្នាដណ្តើមយកជ័យលាភីពីការប្រកួតនិយាយភាសាចិនជាសាធារណៈលើកទី២
× ការប្រកួតនិយាយភាសាចិនជាសាធារណៈជាលើកទី២នេះ នៅក្នុងឆ្នាំ២០១៨នេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន(Cam-Asean)។ ការប្រកួតនេះ គឺដើម្បីលើកទឹកចិត្តដល់យុវជនកម្ពុជា បង្កើនសមត្ថភាពភាសាចិនរបស់ខ្លួន។ បេក្ខជនឆ្នើមចំនួន ៨នាក់ នឹងត្រូវប្រជែងសមត្ថភាពគ្នា ដើម្បីដណ្តើមយកពាន នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនេះ ដេលនឹងប្រព្រឹត្តទៅថ្ងៃទី ២៧ ខែតុលាខាងមុខ នៅ CJCC ។
ការប្រកួតជុំទី២ លើវិញ្ញាសាការធ្វើបទបង្ហាញ ដើម្បីសម្រាំងយកបេក្ខជនដែលមានសមត្ថភាព សម្រាប់ប្រជែងយកជ័យលាភី នៃការប្រកួតនិយាយភាសាចិនជាសាធារណៈលើកទី២ ឆ្នាំ២០១៨នេះ កំពុងប្រព្រឹត្តទៅយ៉ាងស្វិតស្មាញបំផុត។
ការប្រកួតនិយាយភាសាចិនជាសាធារណៈជាលើកទី២នេះ រៀបចំឡើងដោយវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន(Cam-Asean) ដែលជាវិទ្យាស្ថានមួយល្បីល្បាញក្នុងការផ្តល់ការអប់រំភាសាចិន និងអង់គ្លេសដ៏មានគុណភាព។
គណៈកម្មការនឹងដាក់ពិន្ទុដោយល្អិតល្អន់ជាទីបំផុត ដើម្បីសម្រេចយកតែបេក្ខជនជើងខ្លាំង ៨នាក់ប៉ុណ្ណោះ ឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្តប្រជែងពានពីការប្រកួតនិយាយភាសាចិនជាសាធារណៈលើកទី២។ វគ្គផ្តាច់ព្រ័ត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ខាងមុខ នៅសាលមហោស្រព គីហ្សូណា (KIZUNA) នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
CAM-ASEAN មានអាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក។ ទូរស័ព្ទលេខ៖ 023 976 999 / 011 774 450 / 070 77 44 50។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com