ជាតិ
តារាល្បីៗ
​បវរកញ្ញា ឌី លីកា ស្ថិតក្នុង Top 10 នៃ​ពានរង្វាន់​២​នៅ Miss Grand International
18, Oct 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បវរកញ្ញា​កម្ពុជា ឌី លីកា អាយុ​២១​ឆ្នាំ ដែលមាន​កំណើត​នៅ​ខេត្តកំពង់ចាម ស្ថិតក្នុង​ចំណោម​បវរកញ្ញា​១០​រូប​ដែល​ត្រូវ​ប្រជែង​យកពាន​ឈុត​តំណាង​ជាតិ (Best National Costumes) និង​ពាន​ប្រជាប្រិយភាព (Miss Popular Vote) ក្នុងការ​ប្រកួត​បវរ​កញ្ញា​អន្តរជាតិ Miss Grand International ដែល​រៀបចំ​នៅ​ក្រុង Kawthaung ប្រទេស​មី​យ៉ាន់​ម៉ា​។​

 
​ឌី លីកា ស្ថិតក្នុង​សម្លៀកបំពាក់ «​ទេពី​ស្រី​សួគ៌​បវរ​ឦសាន​បុ​រៈ​» ស្ថិតក្នុង​ចំណោម​បេ​ក្ខ​នារី​១០​នាក់​ដែល​ជ្រើសរើស​ចេញពី​ការបោះឆ្នោត​។ បេ​ក្ខ​នារី​ផ្សេងទៀត​រួមមាន Nga Phuong Bui (​វៀតណាម​), Valierie Alcide (​ហៃ​ទី​), Nadia Purwoko (​ឥណ្ឌូណេស៊ី​), Lezly Díaz (​ម៉ិ​ក​ស៊ិ​ក​), Clara Sosa (​ប៉ា​រ៉ា​ហ្គា​យ​), Andrea Moberg (​ប៉េ​រូ​), Eva Patalinjug (​ហ្វីលីពីន​), Meenakshi Chaudhary (​ឥណ្ឌា​) និង Sumyat Phoo (​មី​យ៉ាន់​ម៉ា​)​។​
 
​បេ​ក្ខ​នារី​១០​រូប​ទៀត​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ចៅក្រម​សម្រាប់​ពានរង្វាន់ Best National Costumes នេះ រួមមាន​បវរកញ្ញា​ពី​កូ​ស្តា​រី​កា ជប៉ុន ឡាវ លី​ទុយ​អា​នី ណេ​ប៉ាល់ ប៉ា​ណា​ម៉ា ស្រីលង្កា តង់​ហ្សា​នី ថៃ និង​សំ​ប៊ី​។​


 
​បេ​ក្ខ​នារី​៥​រូប​ពី​ការបោះឆ្នោត និង​៥​រូប​ពី​ការជ្រើសរើស​ដោយ​ចៅក្រម នឹង​ជ្រើសរើស​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​២៥ ខែតុលា ខាងមុខ​។​
 
​ជាមួយគ្នានេះ​ផងដែរ កញ្ញា វី លីកា ស្ថិតក្នុង​ចំណោម​បេ​ក្ខ​នារី​១០​រូប​សម្រាប់​ពានរង្វាន់​ប្រជាប្រិយភាព (Miss Popular Vote)​។ បេ​ក្ខ​នារី​៩​រូប​ទៀត​ដែល​ត្រូវ​ប្រជែង​ពាន​នេះ រួមមាន Teau McKenzie (​កោះ Cook Islands), Andrea Moberg (​ប៉េ​រូ​), Debra Jeanne Poh (​ម៉ាឡេស៊ី​), Nicole M.Colón (​ព័រ​តូ​រី​កូ​), Lezly Díaz (​ម៉ិ​ក​ស៊ិ​ក​), Sheyla Quizena (​កូ​ឡុំ​ប៊ី​), Annis Alvarez (​វេ​ណេ​ស៊ុយ​អេ​ឡា​) និង Blanca Arambulo (​អេ​ក្វា​ឌ័​រ​)​។​


 
​កម្ពុជា​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ចំនួន​៣​លើក​ហើយ ដែល​ក្នុងនោះ​មាន ទឹម ស្រីនាថ (២០១៤), សេង ប៉ូល​វិ​ថា​វី (២០១៥), ខ្លឹម ស្រី​គា (២០១៧)​។ កាលពី​ឆ្នាំ​២០១៦ កញ្ញា ហេង ចន្ថា ក៏មាន​ឈ្មោះ​តំណាង​ឲ្យ​កម្ពុជា ផងដែរ ប៉ុន្តែ​បវរកញ្ញា​រូបនេះ រួមជាមួយ​បវរកញ្ញា Rose Paul របស់​ហៃ​ទី និង Zeenus Lama របស់​ណេ​ប៉ាល់ ដែល​មិន​ទទួលបាន​ទិដ្ឋាការ​ទៅកាន់​ទឹកដី​សហរដ្ឋអាមេរិក​។​
 
​សម្រាប់​ពានរង្វាន់​ផ្នែក​សម្លៀកបំពាក់​ជាតិ (Best National Costume Award) បវរកញ្ញា​វៀតណាម Cao Linh ឈ្នះ​ដំបូង​គេ​នៅ​ឆ្នាំ​២០១៤ បន្ទាប់មក​បវរកញ្ញា​ហ្វីលីពីន Parul Shah (២០១៥) ហើយពីរ​ឆ្នាំ​ចុងក្រោយ​បាន​ទៅលើ​បវរកញ្ញា​ឥណ្ឌូណេស៊ី  Ariska Putri Pertiwi និង Dea Goesti Rizkita​។​
 
​រីឯ​ពាន Miss Popular Vote វិញ បវរកញ្ញា​ស្រីលង្កា Ornella Mariam Gunesekere ទទួលបាន​នៅ​ឆ្នាំ​២០១៥ បវរកញ្ញា​កូរ៉េខាងត្បូង Yeseul Cho (២០១៦) និង​បវរកញ្ញា​ឥណ្ឌូណេស៊ី Dea Goesti Rizkita (២០១៧)​។​
 
​គិត​ចាប់តាំងពី​ឆ្នាំ​២០១៣​មក កញ្ញាឯក​ដែល​គ្រប់គ្រង​មកុដ Miss Grand International រួមមាន Janelee Chaparro (​ព័រ​តូ​រី​កូ​), Lees Garcia (​គុយបា​), ClaIre Elizabeth Parker (​អូស្ត្រាលី​), Ariska Putri Pertiwi (​ឥណ្ឌូណេស៊ី​) និង Maria Jose Lora (​ប៉េ​រូ​)៕
 
 

Tag:
 ​បវរកញ្ញា​
  Miss Grand International
© រក្សាសិទ្ធិដោយ thmeythmey.com