ជាតិ
សង្គមជាតិ
អ្នកស្រុក​នៅ​ក្រចេះ ពុល​ស្រា ស​ទៀតហើយ​! ស្លាប់​៣​នាក់ និង​ជាង​៤០​នាក់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​
19, Oct 2018 , 10:42 am        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ពេលនេះ មាន​មនុស្ស​៣​នាក់​បាន​ស្លាប់ និង​៤១​នាក់​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ករណី​ពុល​ស្រាស ក្នុងស្រុក​សំបូរ ខេត្តក្រចេះ​។​


 
​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពលរដ្ឋ​ចំនួន​៣​នាក់​បាន​ស្លាប់ ក្នុងនោះ​មាន​ស្ត្រី​១​នាក់ និង​៤១​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ ក្នុងនោះ​មាន​ស្ត្រី​១៤​នាក់​។ លោក​វ៉ា ថន បញ្ជាក់​ដូច្នេះ​ថា​៖«​មែនទែនទៅ​អ្នក​ផលិត​មិន​ខុស​ទេ តែ​អ្នកទទួល​លក់​បន្ត​ជា​អ្នក​ខុស ដោយ​គាត់​បាន​យក​មេស្រា​ទៅ​ដាក់​បន្ថែម​។ នេះ​ជា​ករណី​កន្លងមក​។ ចំពោះ​ករណីនេះ កំពុង​សិក្សា​ស្រាវជ្រាវ​នៅឡើយ មិនទាន់​ដឹងថា​អ្នក​ផលិត ឬ​អ្នក​ចែកចាយ​បន្ត​ជា​អ្នក​ខុស​ទេ​»​។ 
 
​នេះ​មិនមែនជា​ករណី​ពុល​ស្រាស​លើក​ទី​១​ទេ សម្រាប់​ខេត្តក្រចេះ​នោះទេ​។ កាលពី ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅ នៅក្នុង​ស្រុក​ចិត្រ​បុរី ក៏មាន​ករណី​ពុល​ទឹក និង​ស្រា​នៅ​កើតឡើង​ដែរ និង​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ជាង​១០​នាក់ និង​ជាង​១៤០​នាក់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ដោយឡែក​កាលពី​ឆ្នាំ​២០១៥ ករណី​ពុល​ស្រា ក៏បាន​កើត​ឡើងជា​បន្ត​បន្ទាប់​នៅ​ទីកន្លែង​ផ្សេងគ្នា​នៅក្នុង​ខេត្តក្រចេះ​ដែរ និង​បាន​បណ្តាល​ឲ្យ​មនុស្ស​១០​នាក់​ស្លាប់ និង​ជាង​១៥០​នាក់​ត្រូវបញ្ជូន​សង្គ្រោះ​៕
 

Tag:
 ពុល​ស្រាស​
 ​ក្រចេះ​
 ​ស្រា​
© រក្សាសិទ្ធិដោយ thmeythmey.com