ជាតិ
សង្គមជាតិ
ក្មេងប្រុស​ម្នាក់​ស្លាប់ ដោយសារ​ពុល​នំ Cookie Creme និង ទឹកក្រូច Sanumpueng
19, Oct 2018 , 7:39 pm        
រូបភាព
រូបពីអគ្គស្នងការនគរបាលជាតិ
រូបពីអគ្គស្នងការនគរបាលជាតិ
ដោយ: ថ្មីៗ
​ក្មេងប្រុស​ម្នាក់​ឈ្មោះ ហៃ វ៉ាន់​ឆាយ អាយុ​ទើបតែ​១​ឆ្នាំកន្លះ បាន​បាត់​បង់ជីវិត ក្រោយពី​ញ៉ាំ​នំ Cookie Creme ប្រភេទ​សុ​កូ​លា អស់​៤​កញ្ចប់ និង ញ៉ាំ​ទឹកក្រូច​ដប​ជ័រ Sanumpueng អស់​១​ដប​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។


 
​ប្រភព​ដដែល បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ បានកើត​នៅ​ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។ ម្តាយ​ក្មេងប្រុស​នោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​យ៉ាង​ដូច្នេះ​ថា​៖«​ពេល​ញ៉ាំ​នំ​និង​ទឹកក្រូច​ទាំងនោះ​រួចហើយ ក្មេងប្រុស​នោះ ក៏​រត់​លេង​ប្រហែល​៣០​នាទី ហើយ​ក្រោយមក​ស្រាប់តែ​បែកពពុះមាត់​ទន់​ខ្លួន​។ ក្មេងប្រុស ត្រូវបាន​យកទៅ​ម​ណ្ឌ​សុខភាព តែ​បាន​ស្លាប់​បាត់ទៅហើយ មុន​ទៅដល់​មណ្ឌល​សុខភាព​»៕ 
 

Tag:
 ពុល​ចំណី​
  Cookie Creme
  Sanumpueng
© រក្សាសិទ្ធិដោយ thmeythmey.com