ជាតិ
អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ដុតបំផ្លាញ​ទំនិញ​ចម្រុះ​ខូចគុណភាព​ជិត​៩០០​គីឡូ
19, Oct 2018 , 8:39 pm        
រូបភាព
រូបភាពបានពីអគ្គនាយកដ្ឋានកាំកុងត្រូល សាខាខេត្តបន្ទាយមានជ័យ
រូបភាពបានពីអគ្គនាយកដ្ឋានកាំកុងត្រូល សាខាខេត្តបន្ទាយមានជ័យ
​បន្ទាយមានជ័យ​៖ មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត បាន​ប្រមូល​ទំនិញ​ចម្រុះ​ខូចគុណភាព និង​ផ្ទុក​នូវ​សារ​ធាតុគីមី ចំនួន​៨៩៦​គីឡូ ដុត​កម្ទេចចោល កាលពី​ថ្ងៃទី​១៨​តុលា ឆ្នាំ​២០១៨​។​

 
​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ទំនិញ​ចម្រុះ​ដែល​ដុតបំផ្លាញ​ខាងលើ គឺ​ខូចគុណភាព និង​ផ្ទុក​សារធាតុ​គីមី ដែល​ដកហូត​បាន​នៅតាម​ផ្សារ និង​នៅតាម​ហាង​លក់ទំនិញ​នៅ​ខេត្តបន្ទាយមានជ័យ ដោយ​ប្រមូល​យកមក​រក្សាទុក​រយៈ​ពេល​៣​ខែ​កន្លងមក​។ 
 
​សូម​រម្លឹកថា រយៈពេល​៨​ខែ ដើមឆ្នាំ​២០១៨ មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដកហូត​ទំនិញ​ខូចគុណភាព​ទូទាំងប្រទេស បាន​ជាង​៥២​តោន​។ ទំនិញ​ខូចគុណភាព​ទាំងនោះ ភាគច្រើន​ហួស​កាល​បរិ​ច្ឆ​ទ​ប្រើប្រាស់ ហើយ​មាន​សារធាតុ​គីមី​៕ 
​ 

Tag:
 សង្គម​
 ​ខូចគុណភាព​
 ​ទំនិញ​
 ​កាំកុងត្រូល​
  បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com