ជាតិ
ថ្ងៃនេះ និង​ថ្ងៃស្អែក តំបន់​មាត់សមុទ្រ​មាន​ខ្យល់​បក់​ល្បឿន​ពី​១៧ ទៅ​១៩​ម៉ែត្រ​ក្នុង​វិនាទី​
20, Oct 2018 , 12:44 pm        
រូបភាព
ទិដ្ឋភាពទឹកជោរ នៅឆ្នេរខេត្តកែប កាលពីពេលកន្លងមក។ រូបថត អុឹង ចំរើន
ទិដ្ឋភាពទឹកជោរ នៅឆ្នេរខេត្តកែប កាលពីពេលកន្លងមក។ រូបថត អុឹង ចំរើន
ភ្នំពេញ​៖ តំបន់​មាត់សមុទ្រ មាន​ភ្លៀង​ធា្ល​ក់​ខ្លាំង ខ្យល់​បក់​មាន​ល្បឿន​ពី​១៧-១៩​ម៉ែត្រ ក្នុង​មួយ​វិនាទី ព្រមទាំង​មាន​រលក​សមុទ្រ​កម្ពស់​ធំៗ  នៅ​ថ្ងៃទី​២០-២១​តុលា​។ ភ្លៀង​ធា្ល​ក់​ខ្លាំង និង​ខ្យល់​បែបនេះ បណ្តាលមកពី​កម្ពុជា​រង​ឥទ្ធិពល​របស់​វិ​សម្ពាធ​(TD) ដែល​កើតឡើង និង​កំពុងធ្វើដំណើរ​នៅក្នុង​ឈូង​សមុទ្រ​ថៃ​។



​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃទី​២០​តុលា​នេះ ក្រៅពី​តំបន់​មាត់សមុទ្រ ក៏មាន​តំបន់​ទំនាប​កណ្តាល ពិសេស​ខេត្ត​ដែល​ឋិត​នៅតាម​បណ្តា​យ​ព្រំដែន​កម្ពុជា​-​វៀតណាម អាច​នឹង​ភ្លៀង​ធា្ល​ក់​ពី​បង្គួរ​ទៅ​ច្រើន​។ ដោយឡែក​តំបន​ខ្ពង់រាប ក៏មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ផងដែរ​។

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក បាន​ប្រាប់​ឲ្យ​អ្នកនេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ដោយ​យថាហេតុ​៕


Tag:
 ​អាកាសធាតុ​
  ភ្លៀង​
 ​ខ្យល់​
 ​មាត់សមុទ្រ​
 ​ខ្ពង់រាប​
 ​ទំនាប​កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com