ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនថ្មី៤ ចូលវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ផលិតក្ដារបន្ទះ និងវ៉ាលីស រូបពី CDC
× ព្រះសីហនុ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានយល់ព្រមលើសំណើវិនិយោគចំនួន៤ ដែលមានទុនវិនិយោគសរុបជាង ២៨លានដុល្លារ ហើយគម្រោងភាគច្រើនជារោងចក្រផលិតក្ដារបន្ទះ និងគ្រឿងសង្ហារិម។ គម្រោងទាំង៤នេះ សុទ្ធតែគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
CDC បានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៤ វិនិយោគលើគម្រោងដែលបានដាក់ស្នើបោះទុនក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ទី១, គម្រោងបង្កើតរោងចក្រផលិតក្ដារប៉ាកេ ក្ដារបន្ទះ និងគ្រឿងសង្ហារិម របស់ក្រុមហ៊ុន INVISTA DECOR CO.,LTD លើទុនវិនិយោគ ១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារចំនួន ១៣៥កន្លែង។
ទី២, គម្រោងបង្កើតរោងចក្រផលិត កាបូប និងវ៉ាលីស ដែលនឹងបោះទុន ៥,៦លានដុល្លារ និងផ្ដល់ការងារ ៣៨០កន្លែង របស់ក្រុមហ៊ុន GLORY ALLIANCE (CAMBODIA) CO.,LTD ។ ទី៣, គម្រោងរបស់ក្រុមហ៊ុន CAMBODIAN TROPIC FLOORING CO.,LTD ដែលនឹងបង្កើតរោងចក្រផលិតក្ដារប៉ាកេ ក្ដារបន្ទះ និងគ្រឿងសង្ហារិម មានទុនវិនិយោគ ៦,៥ លានដុល្លារ និងបង្កើតការងារ ៥៤០កន្លែង។
ទី៤, គម្រោងបង្កើតរោងចក្រផលិតក្ដារប៉ាកេ និងក្ដារបន្ទះ លើទុនវិនិយោគ ១៥លានដុល្លារ និងបង្កើតការងារ ១៦២លានដុល្លាររបស់ក្រុមហ៊ុន COUGAR WOOD INDUSTRY CO.,LTD ៕
Tag:
CDC
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com