ជាតិ
កាំកុងត្រូល​ចាប់​ទំនិញ​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់​ជិត ២​តោន​នៅ​ក្រុង​កំពង់ឆ្នាំង
23, Oct 2018 , 11:35 am        
រូបភាព
ដោយ:
​កំពង់ឆ្នាំង​៖  មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង បាន​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារលើ និង​អាជីវកម្ម​លក់ដូរ​នៅ​ជុំវិញ​ផ្សារ ក្នុង​ក្រុង​កំពង់ឆ្នាំង ដោយបាន​រកឃើញ និង​ដកហូត​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ១៧០០​គីឡូក្រាម មក​រក្សាទុក​ដើម្បី​ដុត​កម្ទេចចោល​។


 
​ក្រៅពី​ទំនិញ​ខូចគុណភាព​ខាងលើនេះ មន្ត្រី​ជំនាញ​ក៏បាន​ធ្វើតេស្ត​បឋម​លើ​បន្លែ​សាឡា​ត់ ខាត់ណា ម៉ឹក បង្គា នៅ​ផ្សារលើ​នេះ​ផងដែរ ដោយ​លទ្ធផល​គឺ​ពុំមាន​វត្តមាន​សា​ធាតុគីមី​ហាមឃាត់​នោះទេ​។ នេះ​បើតាម​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អគ្គនាយកដ្ឋាន​កាំកុងត្រូល​។​
 
​ជាមួយគ្នានេះ មន្ត្រី​កាំកុងត្រូល​បាន​ណែនាំ និង​បិទ​ផ្ទាំង​រូបភាព ដើម្បី​ឲ្យ​ជ្រួតជ្រាប​ដល់​ពលរដ្ឋ​អំពី​ផលប៉ះពាល់​សុខភាព ដែល​បណ្ដាល​ពី​ការបរិភោគ​ម្ហូបអាហារ​ដែល​គ្មាន​អនាម័យ មាន​ជាតិពុល​៕
​ 

Tag:
 កាំកុងត្រូល​
  ទំនិញ​ខូចគុណភាព​
  ក្រុង​កំពង់ឆ្នាំង​
© រក្សាសិទ្ធិដោយ thmeythmey.com