ជាតិ
សង្គមជាតិ
មនុស្ស៩នាក់ក្អួតចង្អោរ និងម្នាក់ស្លាប់ ដោយសារពុលត្រីក្រពត រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
× ព្រះសីហនុ៖ មនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារពុលត្រីក្រពត។ បើតាមការផ្សាយព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ មនុស្សម្នាក់ដែលស្លាប់ គឺជាកុមារី និងមនុស្ស៩នាក់ទៀត ជាកម្មករនៅតាមបណ្តាខេត្ត។
លោក ឈិន សេងងួន អភិបាលខេត្តរងខេត្តព្រះសីហនុ បានផ្តែផ្តាំឲ្យពលរដ្ឋកុំបរិភោគត្រីក្រពត ដើម្បីជៀសវាងគ្រោះថា្នក់ដល់ជីវិត ក្នុងរយៈពេលតែ២៤ ម៉ោងប៉ុណ្ណោះ បើសិនជាមិនបញ្ជូនទៅពេទ្យឲ្យទាន់ពេលវេលានោះទេ។
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ១
កន្លងមកនៅខេត្តកោះកុង ក៏មានមនុស្សម្នាក់ស្លាប់ និង៩នាក់ទៀតមានសភាពក្អួតចង្អោរ ក្រោយពីពួកគេបានបរិភោគត្រីក្រពត។ មនុស្សទាំង៩នាក់នោះ បានធូរស្បើយហើយ បន្ទាប់ពីព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com