ជាតិ
ពុល​ត្រី​ក្រពត​៖ អ្នកនាំពាក្យ ថា ពលរដ្ឋ​បរិភោគ​ប្រភេទ​ត្រី ដែល​គេ​ហាមឃាត់​
26, Oct 2018 , 11:54 am        
រូបភាព
រូបភាពពី​រដ្ឋ​បាល​ខេត្ត​ព្រះ​សី​ហនុ​
រូបភាពពី​រដ្ឋ​បាល​ខេត្ត​ព្រះ​សី​ហនុ​
ដោយ:
​ព្រះសីហនុ​៖ គិត​ត្រឹម​ថ្ងៃទី​២៦ ខែតុលា​នេះ មនុស្ស​យ៉ាង​យោចណា​ស់មា្ន​ក់​ស្លាប់ និង​៩​នាក់​ទៀត​ក្អួតចង្អោរ​ដោយសារតែ​ពុល​ត្រី​ក្រពត​។ បើតាម​លោក ឱ សារឿន អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការពុល​ត្រី​ក្រពត ដោយសារតែ​ពលរដ្ឋ​បរិភោគ​ត្រី​ដែល​គេ​បាន​ហាមឃាត់​។


 
​លោក ឱ សារឿន បាន​ប្រាប់​ដល់​សារព័ត៌មាន​ថ្មីៗ​ថា ត្រី​ក្រពត​ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​បរិភោគ​ពុល​នេះ គឺជា​ប្រភេទ​ត្រី​ពុល ដែល​គេ​បាន​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ ជាពិសេស​អ្នកនេសាទ នេសាទ លក់ ឬ​បរិភោគ​នោះទេ​។ លោក សារឿន បញ្ជាក់ថា​៖ «​មូល​ហេតុដែល​បណ្តាល​ឲ្យ​មនុស្ស​៩ នាក់​ក្អួតចង្អោរ និង​ម្នាក់​ស្លាប់ ដោយសារ​ពួកគេ​ចេះតែ​ហូប​តាម​គ្នា​ដោយ​មិន​បានដឹង​ច្បាស់​ពី​ប្រភេទ​ត្រី​នេះ​»​។ 
 
​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បន្តថា ស្ថានភាព​អាការ​របស់​មនុស្ស​៩​នាក់​នោះ គឺ​បាន​ធូរស្បើយ​អស់ហើយ និង​មាន​អ្នកខ្លះ​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ​។ 
​លោក ឈិន សេង​ងួន អភិបាលខេត្តរង​ខេត្ត​ព្រះសីហនុ បាន​ផ្តែផ្តាំ​ឲ្យ​ពលរដ្ឋ​កុំ​បរិភោគ​ត្រី​ក្រពត ដើម្បី​ជៀសវាង​គ្រោះ​ថា្នក់​ដល់​ជីវិត​ក្នុង​រយៈពេល​២៤ ម៉ោង បើសិនជា​មិន​បញ្ជូនទៅ​ពេទ្យ​ឲ្យ​ទាន់ពេលវេលា​នោះទេ​។ 


 
​កន្លងមក​នៅ​ខេត្តកោះកុង ក៏មាន​មនុស្ស​ម្នាក់​ស្លាប់ និង​៩​នាក់​ទៀត​មាន​សភាព​ក្អួតចង្អោរ ក្រោយពី​ពួកគេ​បាន​បរិភោគ​ត្រី​កំពត​។ មនុស្ស​ទាំង​៩​នាក់​នោះ បាន​ធូរស្បើយ​ហើយ បន្ទាប់ពី​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល​៕  
 

Tag:
 ​ត្រី​ក្រពត​
© រក្សាសិទ្ធិដោយ thmeythmey.com