ជាតិ
សេដ្ឋកិច្ច
លោក គឹម នរិទ្ធិ៖ យុវជនត្រូវចេះ៥ជំនាញមុននឹងបើកអាជីវកម្ម
× ភ្នំពេញ៖ សហគ្រិនវ័យក្មេង លោក គឹម នរិទ្ធិ ម្ចាស់អាជីវកម្ម (Startup) The Desk Coworking Space បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា មុននឹងចាប់ផ្ដើមអាជីវកម្ម យុវជនត្រូវស្វែងយល់ពីសក្តានុពលរបស់ខ្លួន ដូចជា ចំណេះដឹង ជំនាញ បទពិសោធន៍ ទំនាក់ទំនងល្អ បង្កើតម៉ាកសញ្ញាសម្រាប់ខ្លួន និងស្វែងរកគ្រូបង្វឹកក្នុងការប្រឹក្សាយោបល់ផ្សេងៗពេលមានបញ្ហា។
លោកបានលើកឡើងថា៖ «សុំឲ្យពួកគាត់វិនិយោគលើខ្លួនឯងជាមុន មុននឹងចាប់ផ្ដើមអាជីវកម្ម ក្នុងន័យនេះខ្ញុំចង់ឲ្យពួកគាត់ បើសិនគាត់ចង់បើកអាជីវកម្មមួយគាត់គួរតែចំណាយពេល ៣ ទៅ៥ឆ្នាំ ដើម្បីធ្វើការក្នុងក្រុមហ៊ុនឯកជន ឬស្ថាប័ននានា ដើម្បីឲ្យពួកគាត់ទទួលបានបទពិសោធន៍ នៅក្នុងនឹងពួកគាត់អាចវិនិយោគទៅលើចំណេះដឹងផ្សេងៗ ដែលទាក់ទងនឹងការបើកអាជីវកម្ម»។
សូមស្ដាប់បទសម្ភាសរវាងលោក ភួង វ៉ាន់ថា នៃសារព័ត៌មានថ្មីៗ និងលោក លោក គឹម នរិទ្ធិ ម្ចាស់អាជីវកម្ម The Desk Coworking Space ដូចតទៅនេះ
សហគ្រិនវ័យក្មេងរូបនេះ បន្ថែមថា កាវិនិយោគលើជំនាញគឺសំខាន់ណាស់មុននឹងចេញធ្វើជំនួញ។ លោកនិយាយថា៖ «ខ្ញុំគិតថាមនុស្សភាគច្រើន ពេលដែលចាប់ផ្ដើមអាជីវកម្ម យើងគិតទៅដល់កត្តាលុយកាកជាធំ ប៉ុន្តែរតាមពិត យើងប្រហែលជាភ្លេចថាជំនាញវាគឺជាទ្រព្យសម្បត្តិមួយដែលមានតម្លៃ»។
លោក បន្តថា ការចាប់ផ្ដើមអាជីវកម្មមួយឲ្យមានដំណើរការទៅបានល្អ មិនមែនជារឿងងាយស្រួលនោះទេ ហើយវាក៏ជាទំនួលខុសត្រូវខ្ពស់ថ្មីមួយទៀត សម្រាប់សហគ្រិនផងដែរ លើគ្រប់ផ្នែកទាំងអស់ ទាំងផ្នែកលក់ រដ្ឋបាល ធនធានមនុស្ស ហិរញ្ញវត្តុ ហើយក៏មានការលំបាកក្នុងការគ្រប់គ្រង និងរកទីផ្សារ ព្រោះកន្លែងធ្វើការរួមគ្នានៅថ្មី សម្រាប់ទីផ្សារកម្ពុជា៕
Tag:
Startup
លោក គឹម នរិទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com