ជាតិ
វីដេអូ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
អ្នកស្រី ផាត់ ផា ដាំ​ស្ពៃចង្កឹះ​ជាង​៣០​ឆ្នាំ ដោយបាន​ចំណូល​ជាង​១​លាន​រៀល ក្នុង​១​ខែ​
29, Oct 2018 , 4:32 pm        
រូបភាព
ដោយ:
​ព្រៃវែង​៖ អ្នកស្រី ផាត់ ផា បាន​ប្រកបរ​បរជា​អ្នក​ដាំ​ស្ពៃចង្កឹះ ជាង​៣០​ឆ្នាំ​មកហើយ ដោយមាន​ផ្ទៃ​ប្រមាណ​២០​អា​។ អ្នកស្រី ផាត់ ផា ដែលមាន​វ័យ​៤៧​ឆ្នាំ និង​រស់នៅ​ក្នុងភូមិ​ត្រ​ពាំង​ព្រះ​ស្រែ​កើត ឃុំ​គោក​គង់​លិច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង បាន​ប្រាប់ថា ស្ទើរតែ​រៀងរាល់ថ្ងៃ ឈ្មួញ បាន​ទៅ​ទិញ​បន្លែ​របស់​អ្នកស្រី ដល់​ចម្ការ​តែម្តង​។


 
 
​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកស្រី ផាត់ ផា បាន​បញ្ជាក់ថា ស្ពៃចង្កឹះ ដែល​អ្នកស្រី​លក់​ឲ្យ​ឈ្មួញ មានតម្លៃ​ពី​២០០០​រៀល ទៅ​២៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​អាចមាន​លទ្ធភាព​ប្រមូល​ផល​ជា​មធ្យម​បាន​ពី​៥០ ទៅ​៦០​គីឡូរ​ក្រាម​ក្នុង​មួយ​លើកៗ​។ អ្នកស្រី អះអាងថា ជា​រៀងរាល់ខែ អ្នកស្រី​ទទួលបាន​ចំណូល​ប្រមាណ​ជា​១​លាន​រៀល ពី​ការលក់​ស្ពៃចង្កឹះ​។ 



​អ្នកស្រី បាន​លើកឡើងថា អ្នកស្រី និង​ស្វាមី បានសម្រេច​ចិត្ត​ដាំ​ស្ពៃចង្កឹះ គឺ​ដោយសារតែ​ដំណាំ​នេះ​ឆាប់​បាន​ប្រមូល​ផល និង​ចំណេញ ជាង​ដំណាំ​ដទៃទៀត​។ អ្នកស្រី បញ្ជាក់​ចុងក្រោយ​ថា  ក្នុង​រយៈពេល​តែ​កន្លះ​ខែ​ប៉ុណ្ណោះ អ្នកស្រី អាច​ប្រមូល​ផល​ពី​បន្លែ​ស្ពៃចង្កឹះ​នេះ និង​ទទួលបាន​ប្រាក់ចំណូល​ភ្លាមៗ សម្រាប់​ផ្គត់ផ្គង់​ជីវភាព រួមទាំង​មុខរបរ​ដាំ​ដុះ​របស់​អ្នកស្រី ឲ្យ​កាន់តែ​ធូរធា​និង​មាន​ភាពល្អប្រសើ​ឡើង​មួយកម្រិត​ទៀត​។​



​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv


 

© រក្សាសិទ្ធិដោយ thmeythmey.com