ជាតិ
ក្នុងមួយឆ្នាំ មានកុមារ​១០០០លាននាក់ រងគ្រោះដោយអំពើហិង្សា
30, Oct 2018 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អង្គការ​យូ​នី​សេ​ហ្វ និង​អង្គការ​សុខភាព​ពិភពលោក នឹង​រៀបចំ​សន្និសីទ​ថ្នាក់​តំបន់​ស្តីពី​ការអនុវត្ត​យុទ្ធសាស្ត្រ​ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​។ វេទិកា​ពិគ្រោះ​យោបល់​នេះ​មាន​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​៣០ ខែតុលា ដល់​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។

 
​វេទិកា​នេះ​នឹងមាន​ការចូលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​មក​ពី​ស្ថាប័ន​ជាច្រើន និង​អ្នកជំនាញ​ផ្នែក​កិច្ចការពារ​មកពី​២១​ប្រទេស ដែល​នឹង​មក​ពិភាក្សា និង​ដាក់ចេញ​នូវ​សកម្មភាព​អាទិភាព​នានា ដើម្បី​ឆ្លើយតប​នឹង​អំពើហិង្សា​លើ​កុមារ​នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​។​
 
​នៅក្នុង​តំបន់​អាស៊ី យ៉ាងហោចណាស់​មាន​កុមារ ៥០​ភាគរយ បាន​រងគ្រោះ​ពី​អំពើហិង្សា​កាលពី​ឆ្នាំមុន​។ នៅក្នុង​ពិភពលោក យ៉ាងហោចណាស់​មាន​កុមារ ១​ពាន់​លាន​នាក់ បាន​រងគ្រោះ​ដោយអំពើហិង្សា​ពី​បុគ្គល​ដទៃ​នៅក្នុង​ច្រើន​ទម្រង់​ជា​រៀងរាល់ឆ្នាំ​។​
 
​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ សហគមន៍​អន្តរជាតិ​បាន​ប្តេជ្ញាចិត្ត បញ្ចប់​អំពើហិង្សា​លើ​កុមារ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០៣០ ដែលជា​សកម្មភាព​អាទិភាព​មួយ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDGs)៕

Tag:
 សិទ្ធិ​កុមា​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com