ជាតិ
រថយន្ត
អ្នក​ខេត្ត​ព្រះសីហនុ អាច​យក​រថយន្ត​មក​ត្រួតពិនិត្យ ដោយ​ឥតគិតថ្លៃ នៅ​ទីតាំង​បង្ហាញ​រថយន្ត Mercedes
06, Nov 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ទទួលបាន​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ ដាក់លក់ និង​ផ្តល់ជូន​សេវាកម្ម​នូវ​គ្រប់​ប្រភេទ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ប្រចាំ​នៅ​កម្ពុជា សូម​គោរព​អញ្ជើញ​ភ្ញៀវកិត្តិយស​ទាំងអស់​ទៅ​ទស្សនា​កម្មវិធី​តាំង​បង្ហាញ​រថយន្ត និង​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​ឥតគិតថ្លៃ នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូគីម៉ិច កែង​រ៉ា ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ដល់ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ពី​ម៉ោង​៩ ព្រឹក ដល់​ម៉ោង ៥ ល្ងាច​។​



​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Benz មាន​រយៈពេល ៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ដល់ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូគីម៉ិច កែង​រ៉ា ចាប់ពី​ម៉ោង​៩ ព្រឹក ដល់​ម៉ោង ៥ ល្ងាច​។ ក្នុង​ការតាំង​បង្ហាញ​រថយន្ត​នេះ នឹងមាន​ការផ្ដល់ជូន​ការត្រួត​រថយន្ត​របស់​លោកអ្នក ដោយ​ឥតគិតថ្លៃ​ពី​អ្នកជំនាញ​មកពី​ប្រទេស​អង់គ្លេស ។ ជាមួយគ្នានេះ លោកអ្នក អាច​រីករាយ​នឹង​ការដាក់​តាំង​បង្ហាញ​រថយន្ត​ថ្មីៗ និង​បើកបរ​សាកល្បង​រថយន្ត​ទំនើបៗ​ផងដែរ​។​

អត្ថបទទាក់ទង
 


 
​ក្រុមហ៊ុន Star Auto Cambodia តាំង​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Benz នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​រថយន្ត​ប្រណីត​ជាច្រើន​ប្រភេទ​ដូចជា Mercedes-Maybach GLS, GLC , GLE Coupe, V-Class និង Vito Tourer​។ សម្រាប់​ព័ត៌មាន​បន្ថែម លេខ​ទូរ​សព្ទ​ទំនាក់ទំនង​៖ 012-810-881 (​ភាសា​ខ្មែរ ) 095-72-74-70 (​អង់គ្លេស​-English) និង​លេខ 086-868-613 (​ភាសា​ចិន​/ Chinese) ៕

© រក្សាសិទ្ធិដោយ thmeythmey.com