ជាតិ
រថយន្ត
Star Auto យក​រថយន្ត Mercedes ជាច្រើន​គ្រឿង ឲ្យ​អ្នក​ខេត្ត​ព្រះសីហនុ​បើក​សាកល្បង
05, Nov 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ទទួលបាន​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ ដាក់លក់ និង​ផ្តល់ជូន​សេវាកម្ម​នូវ​គ្រប់​ប្រភេទ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ប្រចាំ​នៅ​កម្ពុជា នឹង​រៀបចំ​ការតាំង​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Benz ជាច្រើន​ម៉ូ​ឌែ​ល ក្នុង​ក្រុងព្រះសីហនុ​។ នៅក្នុង​កម្មវិធី​នេះ រថយន្ត​ប្រណីត Mercedes ជាច្រើន​គ្រឿង នឹង​អនុញ្ញាត​ឲ្យ​អតិថិជន បើកបរ​រថយន្ត​សាកល្បង​បាន​។​



​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Benz មាន​រយៈពេល ៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ដល់ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូគីម៉ិច​កែង​រ៉ា ក្នុង​សង្កាត់​៣ កែង​ផ្លូវ​វិថី​ផែ ក្រុងព្រះសីហនុ​។ ក្នុង​កម្មវិធី​តាំង​បង្ហាញ​រយៈពេល​៨​ថ្ងៃនេះ អតិថិជន​ក្នុង​ខេត្ត​ព្រះសីហនុ អាច​ចុះឈ្មោះ​បើកបរ​រថយន្ត​សាកល្បង​បាន​។​






 
​លោកអ្នក អាច​ចូលរួម​ទស្សនា​ការតាំង​បង្ហាញ​រថយន្ត Mercedes ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុមហ៊ុន Star Auto Cambodia តាំង​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Benz នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ការតាំង​បង្ហាញ​រថយន្ត​នេះ មាន​រថយន្ត​ប្រណីត​ជាច្រើន​រួមមាន រថយន្ត​ប្រភេទ Mercedes-Maybach GLS, GLC , GLE Coupe, V-Class និង Vito Tourer៕
 

© រក្សាសិទ្ធិដោយ thmeythmey.com