ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម​៖ ទំនិញ​មនុស្សធម៌​មិន​តម្រូវឱ្យ​បង់​កម្រៃ​សេវា​ត្រួតពិនិត្យ​
02, Nov 2018 , 10:56 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ ការ​នាំចូល​ទំនិញ​មាន​លក្ខណៈ​មនុស្សធម៌ ដែល​ពុំមាន​គោលដៅ​ពាណិជ្ជកម្ម ឬ​ទំនិញ​សម្រាប់​យកមក​បម្រើការ​ជូន​ក្រសួង អង្គភាព ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​នោះ ក្រសួងពាណិជ្ជកម្ម មិន​តម្រូវឱ្យ​មានការ​ដាក់ពាក្យ​ស្នើសុំ ឬ បង់​កម្រៃ​សេវា​ត្រួតពិនិត្យ​របស់​អគ្គនាយក​ដ្ឋា​ន​កម្ពុជា​ឡើយ​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម ។

 
​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ផលិតផល​ទំនិញ​ទាំងនោះ ត្រូវមាន​ភាព​អនុលោម​តាម​លក្ខខណ្ឌ​បច្ចេកទេស  ច្បាប់ និង​បទ​ប្បញត្តិ​ពាក់ព័ន្ធ ជា​ធរមាន​។ 
 
​សេចក្តីជូនដំណឹង​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា  ឆ្នាំ​២០១៨ បាន​បញ្ជាក់ថា​៖ «​ក្នុងករណី​ចាំបាច់​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​គុណភាព សុវត្ថិភាព​ទំនិញ ពិសេស​ដើម្បី​ធានា​ការពារ​សុខភាព​ជូន​អ្នកប្រើប្រាស់ មន្ត្រី​ជំនាញ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល និង​សហការ​ដាក់ចេញ​នូវ​ប្រព្រឹត្ត​កម្ម​ជាក់លាក់ ទៅតាម​អាណត្តិ​ទទួលខុសត្រូវ​របស់ខ្លួន​»​។​
 
​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ក្រសួង​នឹង​បន្ត​ប្រឹងប្រែង​កែសម្រួល​បែបបទ និង​នីតិវិធី​នៃ​ការផ្ដល់សេវា​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​បន្ថែមទៀត ដើម្បី​ប្រសិទ្ធភាព​ការងារ​កាន់តែ​ប្រសើរ ដោយ​ឈរលើ​មូលដ្ឋាន​គោលការណ៍​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​៕
 

Tag:
 ​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com