ជាតិ
ក្រុមហ៊ុន​ចិន​មួយ បោះទុន​វិនិយោគ​ជិត​៧០​លាន​ដុល្លារ បើក​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ​៥ នៅ​ព្រះសីហនុ​
02, Nov 2018 , 4:59 pm        
រូបភាព
រូបភាពបានពី CDC
រូបភាពបានពី CDC
​ភ្នំពេញ​៖  ក្រុមហ៊ុន LING XIU INT’L CO.,LTD ត្រូវបាន​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​សម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ លើ​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ នៅ​ខេត្ត​ព្រះសីហនុ​។

 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​CDC ថ្ងៃទី​២ វិ​ច្ជិ​កា ឆ្នាំ​២០១៨ គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ នេះ មាន​ទុនវិនិយោគ​ជិត​៦៩​លាន​ដុល្លារ​អាមេរិក ដែលមាន​ទីតាំងនៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដោយ​អាចបង្កើត​ការងារ​បាន ១៣៣​កន្លែង​។ សណ្ឋាគារ​នេះ មាន​ជាង​៤០០​បន្ទប់​។​
 
​បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ មាន​សណ្ឋាគារ​សរុប ៨៣​កន្លែង​។ ក្នុងនោះ​មាន ៥​កន្លែង​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ដែល​កាន់កាប់​ដោយ​ជនជាតិ​ចិន ៤​កន្លែង និង​១​កន្លែង​ទៀត​កាន់កាប់​ដោយ​ជនជាតិ​អូ​ស្រា្ត​លី​។ នេះ​បើ​ប្រសាសន៍​របស់   លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នា​ថ្ងៃទី​២​វិ​ចិ្ជ​កា​នេះ​៕
 

Tag:
 សណ្ឋាគារ​
  ចិន​
  CDC
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com