អន្តរជាតិ
នយោបាយអន្តរជាតិ
បេក្ខជនឯករាជ្យលោក Angus King បន្តឈ្នះកៅអីព្រឹទ្ធសភាប្រចាំរដ្ឋ Maine
× លោក Angus King អាយុ៧៤ឆ្នាំ បន្តឈ្នះកៅអីព្រឹទ្ធសភាប្រចាំរដ្ឋ Maine ក្នុងការប្រកួតប្រជែងការបោះឆ្នោតពាក់កណ្តាលអណត្តិ នាថ្ងៃទី៦ ខែវិច្ឆិកានេះ ក្នុងនាមជាបេក្ខជនឯករាជ្យ។
បើផ្អែកតាមលទ្ធផលបឋម លោក Angus King ទទួលបានសំឡេងគាំទ្រ ដាច់ឆ្ងាយពីគូប្រជែងពីរនាក់ទៀត គឺលោក Eric Brakey ពីគណបក្សសាធារណរដ្ឋ និងលោក Zak Ringelstein ពីគណបក្សប្រជាធិបតេយ្យ។
លទ្ធផលបានបង្ហាញថា លោក King បន្តកាន់កាប់អាសនៈព្រឹទ្ធសភាជិក Maines រយៈពេល៦ឆ្នាំបន្ថែមទៀត ក្នុងនាមជាអ្នកនយោបាយឯករាជ្យ បន្ទាប់ពីលោកបានជាប់ក្នុងអាណត្តិដំបូងរបស់ខ្លួន កាលពីឆ្នាំ២០១៣។
លោក King ដែលជាអតីតអភិបាលរដ្ឋ Maine ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៣ ស្ថិតក្នុងចំណោមបេក្ខជនឯករាជ្យ២នាក់ ដែលបានឈ្នះកៅអីព្រឹទ្ធសភា នាពេលកន្លងមក។ អ្នកនយោបាយម្នាក់ទៀតនោះ គឺលោក Bernie Sanders ដែលបានឈ្នះនៅរដ្ឋ Vermont ចាប់ពីឆ្នាំ២០០៧មក៕
© រក្សាសិទ្ធិដោយ thmeythmey.com