ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
កម្ពុជា ថៃ ឡាវ វៀតណាម និង​មី​យ៉ាន​ម៉ា កំពុង​ពិភាក្សាគ្នា​ពី​«​អនាគត​នៃ​កសិកម្ម​អេកូឡូស៊ី​»
07, Nov 2018 , 12:50 pm        
រូបភាព
ដោយ:
សៀមរាប​៖ អ្នកជំនាញ​ផ្នែក​កសិកម្ម​ជាតិ​-​អន្តរជាតិ​, តំណាង​អង្គការ​ជាតិ​-​អន្តរជាតិ​, តំណាង​រដ្ឋាភិបាល និង​សហគមន៍​កសិកម្ម​មក​ពី​ប្រទេស​ថៃ​, ឡាវ​, វៀន​ណា​ម​, មី​យ៉ាន់​ម៉ា និង​កម្ពុជា បាន​ចែករំលែក​បទពិសោធន៍ និង​ពិភាក្សាគ្នា​ពី​វិស័យ​កសិកម្ម​នៅតាម​ប្រទេស​របស់ខ្លួន និង​កំពុង​ស្វែងរក​ដំណោះស្រាយ​រួមគ្នា ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព​នៅក្នុង​តំបន់​។ កិច្ចពិភាក្សា​នេះ ធ្វើឡើង​នៅក្នុង​វេទិកា​ថ្នាក់​ដំបន់​ស្តីអំពី​៖ »​អនាគត​នៃ​កសិកម្ម​អេកូឡូស៊ី​» ដែល​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្រោម​កិច្ចសហការ​ជាមួយ​មជ្ឈមណ្ឌល CIRAD និង អង្គការ​GRET នៅ​ខេត្ត​សៀម​។​



វេទិកា​ថ្នាក់​តំបន់​ដែល​កំពុង​ជជែក​ពី «​អនាគត​នៃ​កសិកម្ម​អេកូឡូស៊ី​» នេះ រំពឹងថា នឹង​ផ្ដល់នូវ​លទ្ធផល​ល្អ​នាពេល​អនាគត​សម្រាប់​បណ្ដា​ប្រទេស​ក្នុង​តំបន់ ដើម្បី​ផ្សារភ្ជាប់​ជាមួយនឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ថ្នាក់​តំបន់ សម្រាប់​ចក្ខុវិស័យ ក្នុងការ​បង្កើន​ផលិតភាព​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព ភាតរ​បរិស្ថាន និង​ភាព​រីកចម្រើន​របស់​ប្រជាជន​នៅក្នុង​តំបន់​។​



​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា នៃ​កិច្ចពិភាក្សា​ជុំវិញ​វិស័យ​កសិកម្ម​នេះ មាន​អ្នកជំនាញ​ផ្នែក​កសិកម្ម​, អង្គការ​ជាតិ​-​អន្តរជាតិ​, តំណាង​រដ្ឋាភិបាល​, សហគមន៍​កសិកម្ម និង​យុវជន​មកពី​ប្រទេស​ថៃ​, ឡាវ​, វៀន​ណា​ម​, មី​យ៉ាន់​ម៉ា និង​កម្ពុជា សរុប​ប្រមាណ​៣០០​នាក់​។​

អត្ថបទទាក់ទង




​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕​



© រក្សាសិទ្ធិដោយ thmeythmey.com