ជាតិ
ក្រុមហ៊ុន​ជីបម៉ុង ផ្ដល់ Ipad ៤០៨​គ្រឿង សម្រាប់​សិស្ស​និទ្ទេស​A ឆ្នាំនេះ​
08, Nov 2018 , 9:35 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​ជីបម៉ុង ចំណាយ​ថវិកា​២០​ម៉ឺន​ដុល្លារ សម្រាប់​អំណោយ​ជា Ipad ៤០៨​គ្រឿង ដល់​សិស្ស​និទ្ទេស A នៅ​ឆ្នាំ​២០១៨​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ជីបម៉ុង តែងតែ​ផ្ដល់ជំនួយ​ឧបត្ថម្ភ​ជា Ipad នេះ ដល់​សិស្ស ចាប់តាំងពី​ក្រសួង​អប់រំ កំណែទម្រង់​គុណភាព​អប់រំ ឆ្នាំ​២០១៤​មក​។​


 
​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន ក៏​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សាអប់រំ​ទាំងអស់ ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស ដែល​ប្រឡង​ជាប់​បាក់​ឌុប​ផងដែរ​។​
 
​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ មាន​សិស្ស​ជាប់​និទ្ទេស A ៤០៨​នាក់ ។ ចំណែក​និទ្ទេស B ២២២២​នាក់ និទ្ទេស C ៦០៤១​នាក់ និទ្ទេស D ១៥ ,១៨០​នាក់ រីឯ​និទ្ទេស E ៥២, ១៨៣​នាក់​៕
 

Tag:
 ហ៊ុន សែន​
  និទ្ទេស A
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com