ជាតិ
សិស្សនិទ្ទេស A ទទួលបានថវិកា២លានរៀល ,Ipad មួយគ្រឿង និងប្រាក់ស្លឹងខ្មែរមួយគ្រឿង
× ភ្នំពេញ៖ សិស្សប្រឡងជាប់និទ្ទេស A ចំនួន៤០៨នាក់ ទទួលបានថវិកា២លានរៀលក្នុងម្នាក់ រួមជាមួយIPad ១គ្រឿង និង ប្រាក់ប្រវត្តិសាស្ត្រកាក់ស្លឹងខ្មែរ ១គ្រឿង ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីរង្វាន់ទាំងនេះ សិស្សទាំងនោះ ក៏ទទួលបានសៀវភៅកំណាព្យអប់រំ ២ក្បាលផងដែរ។
ចំណែកលោកគ្រូ-អ្នកគ្រូ ចំនួន១៧១នាក់ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីសម្ដេច ហ៊ុន សែន ដោយក្នុងម្នាក់ៗទទួលបានប្រាក់១លានរៀល និងប្រាក់ស្លឹងខ្មែរ ១គ្រឿង និងសៀវភៅកំណាព្យអប់រំ២ក្បាល ។ ប្រមុខរដ្ឋាភិបាល ផ្ដល់ថវិកាដល់សាលារៀន ចំនួន៣លានរៀល។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកនេះ នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់លោកគ្រូ-អ្នកគ្រូ បន្តយកចិត្តទុកដាក់ខិតខំអប់រំdlសិស្សានុសិស្ស ឲ្យទទួលបានចំណេះដឹងប្រកបដោយគុណភាពខ្ពស់ ដើម្បីជាធនធានរបស់ប្រទេសជាតិ៕
Tag:
ហ៊ុន សែន
និទ្ទេស A
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com