ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ «​បើ​អ្នកឯង ចង់បាន​វប្បធម៌​បង្រួបបង្រួម ធ្វើ​ឲ្យ​គេ​ទុកចិត្ត​ទៅ​»
09, Nov 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​បើ​អ្នកឯង ចង់បាន​វប្បធម៌​សម្របសម្រួល ធ្វើ​ឲ្យ​គេ​ទុកចិត្ត​មក​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​និស្សិត​និទ្ទេស  A កាលពី​ថ្ងៃទី ៨ វិច្ឆិកា​។​


 
​សម្ដេច ហ៊ុន សែន មិនបាន​និយាយ​ឲ្យ​ចំ​ពី​ផ្លូវ​វិជ្ជមាន នៅក្នុង​រឿង​នយោបាយ​ឡើយ​។ ប៉ុន្តែ​សម្ដេច គ្រាន់តែ​បញ្ជាក់ថា សម្ដេច​ធ្លាប់បាន​អត់ឱន​ឲ្យ​អ្នកដទៃ​ច្រើន​ហើយ នៅក្នុង​រឿង​នយោបាយ តែ​អ្នក​ដែល​ត្រូវបាន​អត់ឱន​នោះ មិនដែល​បន្ធូរបន្ថយ​ដៃ​ឲ្យ​សម្ដេច​វិញ​ទេ​។ និយាយ​ដល់​ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​មើល​កុន​ចិន​ទៅ កុន​ចិន​គេ​ថា អនុគ្រោះ​ឲ្យ​សត្រូវ​ព្រៃផ្សៃ​ចំពោះ​ខ្លួនឯង​។ រឿង​ហ្នឹង​វា​ជា​រឿង​ពិត បើ​យើង​ប​ន្ថូ​រ​បន្ថយ​ឲ្យ​វា វា​មិន​បន្ធូរបន្ថយ​ឲ្យ​យើង តើ​យើង​បន្ធូរបន្ថយ​ឲ្យ​ធ្វើ​អ្វី ។  បើ​អ្នកឯង ចង់បាន​វប្បធម៌​បង្រួបបង្រួម ធ្វើ​ឲ្យ​ស្រួល​ទៅ ធ្វើ​ឲ្យ​គេ​ទុកចិត្ត​ទៅ​។ បើ​អ្នកឯង មិន​ចង់បាន​ការសម្របសម្រួល​ធ្វើ​តែ​អាក្រក់​មក​…»​។​
 
​សូម​ស្ដាប់​សំឡេង​នាយករដ្ឋមន្ត្រី​៖


 
 
​ការធ្វើ​នយោបាយ​យកឈ្នះ​-​ចាញ់​គ្នា​កន្លងមក វា​មិនមែនជា​រឿង​ល្អ​ឡើយ សម្រាប់​សង្គមជាតិ​។ សម្ដេច ហ៊ុន សែន ក៏បាន​ដឹង​ពី​រឿងនេះ​។ ដូច្នេះ​សម្ដេច ក៏​មិន​ចង់​ឲ្យ​ក្មេងជំនាន់ក្រោយ​យក​គំរូ​មិនល្អ​នេះ តាម​អ្នកនយោបាយ​ចាស់​កន្លងមក​ផងដែរ​។ «​ខ្ញុំ​មិនមែន​បណ្ដុះ​ផ្នត់គំនិត​ឲ្យ​ចៅៗ​ជា​យុវជន រៀនសូត្រ​តាម​ពួក​អ្នក​ជំនាន់​ចាស់​ទេ​។ តែ​អ្នក​ជំនាន់​ចាស់​មួយចំនួន យើង​អាច​រៀនសូត្រ​បាន តែ​អ្នក​ជំនាន់​ចាស់​មួយចំនួន យើង​មិនអាច​រៀនសូត្រ​បានទេ​»​។ នេះ​ជាការ​ផ្ដាំផ្ញើ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​៕

Tag:
 ​ហ៊ុន សែន​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com