ជាតិ
លោក William Heidt ជំរុញ​ឲ្យ​កម្ពុជា​បន្ត​កែលំអ​ស្ថានភាព​សិទ្ធិ​កម្មករ​
10, Nov 2018 , 10:34 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ការងារ​គួរតែ​ព​ន្លឿ​ន​កំណែទម្រង់​សិទ្ធិ​កម្មករ​បន្ថែមទៀត ក្នុងការ​លើកកម្ពស់​ទំ​នាក់​ទំនង​រវាង​ថៅកែ​-​កម្មករ និង​រក្សាបាន​នូវ​ទំនុកចិត្ត​របស់​អ្នកបញ្ជា​ទិញ​អន្តរជាតិ​។ នេះ​ជាការ​លើកឡើង​របស់ លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​ចូលជួប និង​ជម្រាបលា​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​។


 
​ឯកអគ្គរដ្ឋទូត​អាមេរិក ដែល​ផុត​អាណត្តិ​រូបនេះ បានស្នើ​ឲ្យ លោក​រដ្ឋមន្ត្រី បន្តធ្វើ​ការពិគ្រោះ​យោបល់​អោយបាន​ទំ​លំ​ទូលាយ​ជាមួយ​ផលិតករ សហជីព និង​អ្នកពាក់ព័ន្ធ​ដទៃទៀត ដូចជា​អង្គការ​ពលកម្ម​អន្តរជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែលមាន​ការពាក់ព័ន្ធ នៅក្នុង​ដំណើរការ​នេះ​។ លោក William A. Heidt ក៏បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​ដែល​កម្ពុជា​សម្រេច​បានក​ន្ល​ង​មក​ក្នុង​ការពង្រីក​វិស័យ​កម្មន្តសាល​របស់​កម្ពុ​ជា និង​ការកែលំអ​ស្ថានភាព​ការងារ​នៅតាម​រោងចក្រ​។ 
 
​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​បេសកម្ម របស់លោក​អគ្គរដ្ឋទូត​ដែល​បានរួម​វិភាគទាន​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម នៅ​កម្ពុជា​កន្លងមក​។ 
 
​លោក​រដ្ឋមន្ត្រី​មាន​ប្រសា​ស​ន៏​ថា​៖ «​ខ្ញុំ​ពិតជា​មានការ​សប្បាយរីករាយ​ផង និង​អាឡោះអាល័យ​ផង នាឱកាស​ដែល​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ត្រូវ​បញ្ចប់​បេសកម្ម​ការទូត​នៅ​កម្ពុជា​។ ពេលវេលា​ដូចជា​លឿន​ណាស់ រយៈពេល​មួយ​អាណត្តិ​របស់​ឯកឧត្តម​កន្លងមកនេះ យើង​មាន​ទំនាក់ទំនង​ទៅលើ​វិស័យ​ពាណិជ្ជកម្ម លក្ខខណ្ឌ​ការងារ​ជាដើម​»៕ 
 

Tag:
 កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com