ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ការមាក់ងាយ សេចក្តីឈឺចាប់ ជំរុញឲ្យលោក សាយ សុខរស់ ងើបតស៊ូបើកឱកាសទៅរកវិថីជោគជ័យ
× ខេត្តសៀមរាប ៖ មានកំណើតនៅក្នុងត្រកូលកសិករក្រីក្រ ក្នុងខេត្តព្រៃវែង កំព្រាឪពុក លោក សាយ សុខរស់ ដែលបច្ចុប្បន្នជានាយកគ្រប់គ្រងសណ្ឋាគារ រវិរតន៍ (Viroth’s Hotel) នៅក្នុងខេត្តសៀមរាបបានឆ្លងកាត់ការងារលំបាករាប់មិនអស់។
មុននឹងក្លាយជានាយកគ្រប់គ្រង លោក សាយ សុខរស់ ធ្លាប់ធ្វើជាអ្នកបោសសំរាម ថែសួន រៀបចំបន្ទប់ ចម្អិនអាហារ…។ ពេលខ្លះ អ្នកខ្លះបានហៅគាត់ថា ជានាយកគ្រប់គ្រង«រើសសំរាម»។ មិនបានទទួលសញ្ញាបត្រជាន់ខ្ពស់មែន តែលោក សាយ សុខរស់ បានទាញយកចំណេះដឹងគ្រប់ផ្នែកពីការងារផ្ទាល់តែម្តង។
ការតាំងចិត្ត ព្យាយាម មិនចុះចាញ់ការងារ មិនរាថយ…ជំរុញឲ្យលោក សាយ សុខរស់ បានឈានមកដល់តំណែងនាយកគ្រប់គ្រងសណ្ឋាគាររវិរតន៍ (Viroth’s Hotel) ដែលជាសណ្ឋាគារជាប់ចំណាត់ថ្នាក់លេខ១នៅលើពិភពលោក។ ដើម្បីជ្រាបព័ត៌មានលម្អិតស្តីពីដំណើរជីវិតរបស់លោក សាយ សុខរស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិក
Thmeythmey.com និងលោក សាយ សុខរស់ នាយកគ្រប់គ្រងសណ្ឋាគារ រវិរតន៍ (Viroth’s Hotel) ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com