ជាតិ
សង្គមជាតិ
ទូក​«​ង​»​វែង​ជាងគេ នឹង​បំបែក​កំណត់ត្រា​ពិភពលោក នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា
10, Nov 2018 , 9:19 pm        
រូបភាព
ដោយ:
​ព្រៃវែង​៖ ទូក​«​ង​»​វែង​ជាងគេ ដែលមាន​បណ្តោយ​ប្រវែង​៨៧,៣​ម៉ែត្រ និង​ទទឹង​ប្រវែង​១,៩៤​ម៉ែត្រ នឹង​បំបែក​កំណត់ត្រា​ពិភពលោក​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​។ នេះ​បើតាម​លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ យុវជន​កម្ពុជា​ទទួល​បន្ទុក​ខេត្តព្រៃវែង ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​«​ពិធី​បំបែក​កំណត់ត្រា​ទូក​«​ង​»​វែង​ជាងគេ​លើ​ពិភពលោក​»​។​


 
​លោក ស សុខា បាន​និយាយថា ទូក​«​ង​»​វែង​ជាងគេ​នឹង​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ដោយមាន​ការត្រួតពិនិត្យ​ពី​ក្រុមការងារ Guinness World Record​។ លោក ស សុខា បញ្ជាក់ថា​៖ «​បន្ទាប់ពី​ខេត្តព្រៃវែង​ប្រ​កូត​ប្រណាំងទូក​«​ង​»​នៅ​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា រូ​ច​ហើយ យើង​នឹង​យក​ទូក​«​ង​»​នេះ​មក​អុំ​បើកឆាក​នៅ​ឱកាស​ពិធីបុណ្យ​អុំទូក​នៅ​ទន្លេចតុមុខ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំ​ទុក​។ យើង​នឹង​សាងសង់​សារៈមន្ទីរ​នៅ​ព្រៃវែង​មួយ រួច​តម្កល់​ទូក​«​ង​»​វែង​ជាងគេ​នេះ សម្រាប់​ឲ្យ​សាធារណៈ​មក​ទស្សនា​»​។ 


 
​ការផលិត​ទូក​«​ង​» ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​នេះ ចាប់ផ្តើម​តាំងពី​ខែមេសា​មកម្ល៉េះ ដោយមាន​ការជួយជ្រោមជ្រែង​ពី​អភិបាលខេត្ត មន្ត្រីរាជការ យុវជន និស្សិត និង​ប្រជាពលរដ្ឋ​។ ទូក​«​ង​»​នេះ​ត្រូវបាន​ប្រ​សិ​ទិ្ធ​នាម​ថា «​ក​ម្ភោ​ជិ​ក​បុត្តា​ខេមរា​តរី​» មានន័យថា ទូក​«​ង​»​របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា​» ហើយ​ទូក​នេះ​ធ្វើ​អំពី​ឈើ​គគី​ម្សៅ មាន​បណ្តោយ​៨៧,៣​ម៉ែត្រ និង​ទទឹង​ប្រវែង​១,៩៤​ម៉ែត្រ និង​អាច​ផ្ទុក​មនុស្ស​ចំនួន​១៧៩​នាក់​។​


រូប​ទូក​វែង​ជាង​គេ នៅព្រៃ​វែង​​
 
​សូមបញ្ជាក់ថា កម្ពុជា ទើបតែ​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក Guinness World Record ដែលមាន​ប្រវែង ១១២៩,៨​ម៉ែត្រ កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨៕ 
 

Tag:
 ​ទូកង​
© រក្សាសិទ្ធិដោយ thmeythmey.com