ជាតិ
ស្រែ​ចំនួន ១៥០០០​ហិកតា កំពុង​ជួប​គ្រោះរាំងស្ងួត​នៅ​ខេត្តកំពង់ចាម​
11, Nov 2018 , 1:51 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
ដោយ:
​កំពង់ចាម​៖ ឃុំ​ចំនួន ៣៨ ក្នុងស្រុក​ចំនួន​៥ នៅ​ខេត្តកំពង់ចាម កំពុង​ជួប​គ្រោះរាំងស្ងួត​។ នេះ​បើតាម​ព័ត៌មាន​ពី​រដ្ឋបាល​ខេត្តកំពង់ចាម​។​


 
​គ្រោះរាំងស្ងួត​នេះ​បាន​ប៉ះពាល់​ផ្ទៃដី​ប្រមាណ ១៥៣១១ ហិកតា ក្នុងនោះ​ស្រូវវស្សា​ចំនួន ១៤២៣៧ ហិកតា និង​ស្រូវប្រាំង ១០៧៤ ហិកតា​។ 
 
​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា​នេះ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ត្រូវ​ចាត់វិធានការ​បន្ទាន់ ដើម្បី​ជួយសង្គ្រោះ​ដល់​ស្រូវ​រាំងស្ងួត​។ 


រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
 
«​ការបូមទឹក​ជួយសង្គ្រោះ​ស្រូវ​រាំងស្ងួត​នាពេលនេះ គឺជា​រឿង​ចាំបាច់​បំផុត ដើម្បី​ជួយ​ដល់​ប្រជាជន​ជាបន្ទាន់ ដោយ​មិនអាច​បង្អែរ​បង្អង់​បានឡើយ​»​។ លោក​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ដូចនេះ​។​
 
​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម លោក អុំ វិបុល បាន​រាយការណ៍​ថា មន្ទីរ​បាន​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​រាំងស្ងួត​ចំនួន ១៨៧០​ហិកតា​។ លោក​អះអាងថា ផ្ទៃដី​ដែល​រងគ្រោះ​ជាងគេ គឺ​នៅ​ស្រុក​ព្រៃឈរ​ដែល​រងគ្រោះ​ចំនួន ៥០៤៩ ហិកតា​៕
 

Tag:
 ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com