ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​ស្បែក​មើលទៅ​ក្មេង​ជាង​មុន​ដែរ​ទេ​?
12, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
គន្លឹះ​ដ៏​សំខាន់​ដើម្បី​ទទួលបាន​ស្បែក​មើលទៅ​នៅតែ​ក្មេង ប្រហែលជា​អ្នក​ត្រូវ​ជ្រើសរើស​ផលិតផល​ថែរក្សា​ស្បែក​ដែល​ត្រូវ​នឹង​ស្បែក​ដែរ​។



ខាងក្រោម​នេះ​គឺជា​ការណែនាំ​ខ្លះៗ​ដែល​អ្នក​អាច​ធ្វើបាន​៖
 
•​ ​ចូរ​ប្រើប្រាស់​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ និង​ផលិតផល​ផ្តល់​សំណើម​ដែលមាន​មុខងារ​ប្រឆាំងនឹង​ភាព​ចាស់ ជា​រៀងរាល់ថ្ងៃ​
•​ ​ចូរ​ជ្រើសរើស​ផលិតផល​ដែល​ផលិតឡើង​ជាពិសេស​សម្រាប់​អ្វី​ដែលជា​បញ្ហា​អ្នក​ដូចជា មាន​ស្នាម​អ៊ុច​ខ្មៅៗ ឬ​ស្បែក​ជ្រីវជ្រួញ​
•​ ​ចូរ​ប្រាកដថា ផលិតផល​ទាំងអស់​ដែល​អ្នកទិញ​ត្រូវបាន​ផលិតឡើង​សម្រាប់​ប្រភេទ​ស្បែក​អ្នក​ដូចជា ស្បែក​ស្ងួត មាន​ជាតិ​ប្រេង ឬ​ងាយ​មានប្រតិកម្ម​ជាដើម​
•​ ​ចូរ​ជ្រើសរើស​ផលិតផល​ដែលមាន​ភាព​អា​ឡែ​ហ្ស៊ី​តិច មិន​បង្ក​ការស្ទះ​រន្ធ​ញើស និង​អាចមាន​ជា​លេខ​ទំនាក់ទំនង​ពេល​មាន​បញ្ហា​អ្វី​ចង់​សួរ​
•​ ​ចូរ​មាន​ភាពប្រាកដប្រជា​អំពី​អ្វីដែល​ផលិតផល​ទាំងនេះ​អាចធ្វើ​ចំពោះ​ស្បែក​អ្នក​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com