ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
អាជីវកម្មកាន់តែច្រើន យករថយន្តបុរាណទៅតុបតែងនៅក្នុងហាង
× ភ្នំពេញ៖ បច្ចុប្បន្នមានអាជីវកម្មកាន់តែច្រើនឡើងៗ បានយករថយន្តបុរាណមកតុបតែងហាង ឬភោជនីយដ្ឋានរបស់ខ្លួន។ ក្នុងចំណោមភោជនីយដ្ឋានទាំងនោះ ក៏មានភោជនីយដ្ឋាន KAI FUN នៅរាជធានីភ្នំពេញដែរ។ ភោជនីយដ្ឋាននេះ បានយករថយន្ដអាឡឺម៉ង់ VOLKSWAGEN Combi មួយគ្រឿងដាក់ក្នុងហាង ដើម្បីដើម្បីទាក់ទាញភ្ញៀវ និងបង្កើតបរិយាកាសបុរានៅក្នុងអាហារដ្ឋានរបស់ខ្លួន។ សូមជម្រាបថា Combi គឺជាឡានទូរីស ដែលម៉ាក VOLKSWAGEN បានច្នៃប្រឌិតនៅឆ្នាំ១៩៤៧។ អំពី Combi ប្រភេទទី២ ដែលហាង KAI FUN ប្រើ គឺ VOLKSWAGEN បានផលិតពីឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ១៩៧៩។
សូមស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក លោក វី សូណា ដែលជាមេចុងភៅនៅភោជនីយដ្ឋាន KAI FUN ខាងក្រោមនេះ៖
Tag:
ឡានបុរាណ
រថយន្ត
យានយន្ត
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com