ជាតិ
សង្គមជាតិ
ប្អូនប្រុស​លោក កឹម សុខា ឡើង​ឋានៈ​ជា​រដ្ឋលេខាធិការ​
12, Nov 2018 , 6:20 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក កឹម សុខុន ប្អូនប្រុស​របស់លោក កឹម សុខា ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ ដំឡើង​ឋានៈ​ពី​អនុរដ្ឋលេខាធិការ ទៅជា​រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​។


 
​យោងតាម​ព្រះរាជក្រឹត្យ ដែល​ចេញ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ឥស្សរជន​៦​រូប​ទៀត ក៏ត្រូវ​បានតែងតាំង​ជា​រដ្ឋលេខាធិការ​ដែរ រួមមាន លោក រាជ រ៉ា លោក សំ សិរី​រតន៍ លោក សុខ សុភ័ក្ត្រ លោក ឃឹម សិរី​វង្ស លោក ប៉ាវ ហេង​តារា លោក ស៊ុន ដា​រ៉ា​វន្ត និង​៦​រូប​ទៀត ទទួលបាន​ការតែងតាំង​ជា​អនុរដ្ឋលេខាធិការ គឺ លោក ស៊ីម សុខ​ខេង លោក ស៊ា​ង ថៃ លោក ប៉ែន សុ​វិជាតិ លោក ម៉ៅ សុខ​មុនី លោក ចាន់ ហ៊ុ​ង និង​អ្នកស្រី ថៅ ណារ៉ាត​។ 
 
​លោក កឹម សុខុន ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តាំងពី​ឆ្នាំ​២០១៣ មក​។ ក្រោយ​រដ្ឋាភិបាល​ថ្មី​ក្នុង​អាណត្តិ​ទី​៦ ត្រូវបាន​បង្កើតឡើង លោក កឹម សុខុន ក៏​ទទួលបាន​ការតែងតាំង​ឲ្យ​បន្ត​តំណែង​នេះ​ដដែល កាលពីដើម​ខែកញ្ញា ឆ្នាំ​២0១៨​។​
 
​លោក កឹម សុខុន បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៣ ហើយ​ក្រោយមក ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល និង​ទទួលបាន​នូវ​ការដំឡើង​ឋានន្តរ​ស័​ក្កិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក​ក្នុង​ក្របខណ្ឌ​នគរបាលជាតិ​៕ 

Tag:
 កឹម សុខុន​
© រក្សាសិទ្ធិដោយ thmeythmey.com