កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ កម្ពុជា​ចាញ់​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ៤-១
12, Nov 2018 , 8:25 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ៤-១ សម្រាប់​ការប្រកួត​លើក​ទី​ពីរ​នៅក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Mandalarthiri នា​ល្ងាច​ថ្ងៃ​ចន្ទ ទី​១២ ខែវិច្ឆិកា នេះ​។​



​គ្រាប់​បាល់​នាំមុខ​របស់​កម្ពុជា កើតឡើង​ក្រោយ​ការបញ្ជូន​ពី​ចម្ងាយ​របស់ សឿ​យ វិសាល ទៅកាន់ រ៉ឹង ប៊ុន​ហៀ​ង​។ បន្ទាប់មក សុះ ស៊ូ​ហា​ណា ទទួលបាន​បាល់​បន្ត​ពី ប៊ុន​ហៀ​ង ហើយ​បញ្ជូនទៅ​ឲ្យ ចាន់ វឌ្ឍនាកា ដើម្បី​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​ម្ចាស់ផ្ទះ​នៅ​នាទី​២៣​។​

​ក្រុម​ម្ចាស់ផ្ទះ វាយបក​តាម​ស្មើ​វិញ​នៅ​នាទី ៦០ ដោយ Win Thein Than បញ្ជូនទៅ​ឲ្យ Bo Bo Hlaing ស៊ុត​បញ្ចូល​ទី​។ ៧​នាទី​ក្រោយមក អាជ្ញាកណ្តាល​ហ្វីលីពីន Clifford Postanes Daypuyat បានផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ បន្ទាប់ពី​ប្រធាន​ក្រុម សឿ​យ វិសាល បង្កកំហុស​នៅ​តំបន់​គ្រោះថ្នាក់ ប៉ុន្តែ​ការទា​ត់របស់ Thu Aung ត្រូវបាន​រារាំង​ដោយ​អ្នកចាំទី កែវ សុខ​សិលា​។​

​ទោះបីជា​យ៉ាង មី​យ៉ាន់​ម៉ា​នៅមាន​ឱកាស​នាំមុខ ២-១ ដោយនៅ​នាទី​៧០ ដោយ Aung Than Htet បាន​ឆក់​ឱកាស​បាល់​ដែល​ផ្លាត​ចេញពី​ដៃ​របស់ សុខ​សិលា ហើយ​ប្រើ​ជើង​ស្តាំ​ស៊ុត​បញ្ចូល​ទី​បានសម្រេច​។​

​នៅ​នាទី​៨៧ Aung Si Thu បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដើម្បី​បង្កើន​ការនាំ​មុខ​សម្រាប់​ម្ចាស់ផ្ទះ បន្ទាប់ពី​សុខ​សិលា បាន​ចាប់​បាល់​ផ្លាត​សារជាថ្មី​។ ឈានដល់​វិនាទី​ចុងក្រោយ​ទៅហើយ Bo Bo បន្ថែម​បាន​១​គ្រាប់​ទៀត ដែល​ធ្វើ​ឲ្យ​ការប្រកួត​បញ្ចប់​ក្នុង​លទ្ធផល ៤-១​។​

​ជម្រើស​១១​នាក់​របស់​កម្ពុជា​៖ កែវ សុខ​សិលា​, សាត រ៉​ស៊ី​ប​, សឿ​យ វិសាល​, ហុង ផេង​, សារ៉េត គ្រី​យ៉ា​, ប្រាក់ ធី​វ៉ា (​កែវ សុខ​ផេង ៧៣), ប៊ិន ចន្ថា​ធា​រី​, គួច សុគ​ម្ភៈ​, សុះ ស៊ូ​ហា​ណា (​ប្រាក់ មុនី​ឧ​ត្ត​ម ៦១), ចាន់ វឌ្ឍនាកា (​ឈិន ឈឿន ៤៦), រ៉ឹង ប៊ុន​ហៀ​ង​។​

​ជម្រើស​១១​នាក់​របស់​មី​យ៉ាន់​ម៉ា​៖ Kyaw Zin Htet, Zaw Min Tun, Thein Than Win, David Htan, Pyae Pyo Zaw, Hlaing Bo Bo, Lwin Moe Aung, Yan Naing Oo (Aung Thu ៤៦), Si Thu Aung, Mg Mg Lwin, Zin Min Tun៕



Tag:
 AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com