អត្ថបទពាណិជ្ជកម្ម
Digi ផ្ដល់​បទពិសោធន៍​ជីវិត​ថ្មី ដល់​អតិថិជន​ក្នុង​គម្រោង Family Plus
13, Nov 2018 , 3:25 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​កម្ពុជា លើ​ការផ្ដល់​សេវាកម្ម​អ៊ីនធឺណិត Digi បានដាក់​ចេញ​នៅ​គម្រោង​ថ្មី Family Plus សម្រាប់​អតិថិជន​របស់ខ្លួន ក្នុងការ​ទទួល​នៅ​បទពិសោធន៍​ជីវិត​ថ្មី ស្របតាម​សម័យ​ឌីជីថល លើ​ការប្រើប្រាស់ អ៊ីនធឺណិត រួម​នឹង​ការ​ទស្សនា​កម្មវិធី​ទូរទស្សន៍​បែប​ឆ្លាត​វ័យ​។ Family Plus គឺជា​គម្រោង​ថ្មី​ដែល​អាច​ផ្ដល់​ជម្រើស​ច្រើន​ដល់​អ្នកប្រើប្រាស់ ដូចជា ការកម្សាន្ត ចំណេះដឹង ជាមួយនឹង​ការភ្ជាប់​ទំនាក់ទំនងរ​វាង​ក្រុមគ្រួសារ មិត្តភក្តិ និង​ពិភពលោក​ទាំងមូល​។ Family Plus អា​ចត​ភ្ជាប់​គ្រប់​ម៉ូ​ឌែ​ល​នៃ​ទូរទស្សន៍​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ព្រឹក​ថ្ងៃទី ៧ ខែ វិច្ឆិកា​នេះ លោក Julien Lussiez ប្រធាន​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុន Digi បាន​លើកឡើងថា ក្រុមហ៊ុន​បាន​មើលឃើញ​នូវ​ការលំបាក​របស់​ពលរ​ដ្ឋ​កម្ពុជា ក្នុងការ​ទទួលបាន​នៅ​បទពិសោធន៍​ជីវិត​ថ្មី​តាមបែប​ឌីជីថល ដូច្នេះ​ទើប Digi ក៏បាន​ដាក់ចេញ​នៅ​គម្រោង Family Plus នេះ​ឡើង​។ អតិថិជន​គ្រាន់តែ​ទិញ​នូវ​គម្រោង​នេះ នឹង​ទទួលបាន​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត និង​ការ​ទស្សនា​ប៉ុស្តិ៍ និង កម្មវិធី​ទូរទស្សន៍ ភាពយន្ត​ល្បីៗ ការអប់រំ និង​កម្មវិធី​កម្សាន្ត​នានា ក្នុង​ពិភពលោក​។ 


 
លោក​បាន​និយាយថា​៖« អតិថិជន​អាច​ទស្សនា​ការផ្សាយ​ផ្ទាល់​កម្មវិធី​ទូរទស្សន៍ ឬ​បើសិន​លោកអ្នក​ចង់​មើល​កម្មវិធី the voice Cambodia ក្នុង​យប់​នេះ ប៉ុន្តែ​អ្នក​ត្រូវ​ទៅ​កម្មវិធី​របស់​មិត្ត​អ្នក អ្នកនឹង​ខកខាន​មិនបាន​មើល​កម្មវិធី​ហ្នឹង​ទេ​។ ដូច្នេះ​បើ​អ្នកមាន​គម្រោង Family Plus អ្នក​អាច​មើល​កម្មវិធី​ទូរទស្សន៍​នេះ​ឡើងវិញ​បាន អ្នក​នឹងមិន​ខកខាន​នោះទេ​»​។  
 

 
​លោក​បន្តថា គម្រោង​នេះ គឺជា​ការ​ផ្ដល់នៅ​សេវាកម្ម​ទូរទស្សន៍​បែប​ឆ្លាត​វ័យ ដែលមាន​មុខងា និង​ជម្រើស​ជាច្រើន ខុសពី​ទូរទស្សន៍​ដែល​ពលរដ្ឋ​កម្ពុជា​កំពុងមាន​សព្វថ្ងៃ អតិថិជន​នឹង​ទទួលបាន​នូវ​បទពិសោធ​ថ្មី រួមជាមួយ​ការចំណាយ​តិច​។ «​អតិថិជន​ទិញ​តែមួយ ទទួលបាន​រហូតដល់​ទៅ ២ គឺ​ការប្រើប្រាស់​អ៊ីនធឺណិត និង​ការ​ទស្សនា​កម្មវិធី​ទូរទស្សន៍​»​។ នេះ​ជាការ​ពន្យល់​របស់លោក Julien Lussiez ប្រធាន​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុន Digi ។​


 
Family Plus គឺជា​គម្រោង​រួមគ្នា​រវាង Digi និង SingMeng ដែល​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​មាន​ជំនាញ​លើ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឈានមុខ​គេ​នៅ​កម្ពុជា ដើម្បី​នាំយក​នូវ​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ពលរដ្ឋ​កម្ពុជា​។ 
 
​លោក​Andrey Sheen ប្រធាន​ផ្នែក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SingMeng លើកឡើងថា ក្រុមហ៊ុន Digi និង SingMeng បាន​សម្រិតសម្រាំង​គុណភាព​អ៊ី​ន​ធើ​ណិ​ត ទាំង​គុណភាព​ផលិតផល និង​រូបភាព​កម្រិត 4K របស់ខ្លួន​ទៅតាម​ការចង់បាន​រប​ស់​អតិថិជន​។ កម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់​ស​ម្កាល់ ដូច្នេះ​ពលរដ្ឋ​កម្ពុជា​គួរតែ​ទទួលបាន​ជីវិត​បែប​រស់​រវើក​។ 
 
​គម្រោង Family Plus មាន​៣​ជម្រើស​សម្រាប់​អតិថិជន ដោយ​ក្នុងនោះ​អតិថិជន​អាច​ជ្រើសរើស​ការចំណាយ ១៥.៩៩ ដុល្លារ ទទួលបាន​អ៊ីនធឺណិត ៩ មេកាបៃ ,១៩.៩៩ ដុល្លារ ទទួលបាន​អ៊ីនធឺណិត​១២ មេកាបៃ​, និង ២៩.៩៩ ដុល្លារ ទទួលបាន​អ៊ីនធឺណិត ១៥​មេកាបៃ​ក្នុង​មួយខែ រួមទាំង​ការទទួល​បានការ​តម្លើង​ដោយ​មិន​គិតថ្លៃ​។ 
 

 
​អតិថិជន​អាចមក​សាកល្បង​គម្រោង Family Plus នៅ​ការិយាល័យ​កណ្ដាល​របស់ Digi ដែល​ស្ថិតនៅ អាស័យដ្ឋាន ៣៦៨ ផ្លូវ ១៦៣ ខណ្ឌចំការមន សង្កាត់​អូឡាំពិក រាជធានី​ភ្នំពេញ​។ ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០៨៩ ៨៨៨ ៩៩២ និង ០៩៨ ៨៨៨ ៩៩២ ឬ​គេហទំព័រ www.digi.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com