ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
អ្នកស្រី ម៉ិ វឿន តស៊ូ​លក់​ក្រឡាន​ជាង​២០​ឆ្នាំ​នៅមុខ​អង្គរវត្ត ដើម្បីឱ្យ​កូន​បាន​រៀន​បរិញ្ញាបត្រ​
13, Nov 2018 , 4:38 pm        
រូបភាព
ដោយ:
​សៀមរាប​៖ អ្នកស្រី ម៉ិ វឿន បាន​ប្រកបមុខរបរ​លក់​នំក្រឡាន​នៅ​ទីធ្លា​មុខ​ប្រាសាទ​អង្គរតូច​អស់​រយៈពេល​២០​ឆ្នាំ​មកហើយ​។ ក្រោយ​កាត់ថ្លៃ​ចំណាយ​ផ្សេងៗ ក្នុង​មួយ​ថ្ងៃជា​មធ្យម​អ្នកស្រី ចំណេញ​បាន​ប្រាក់​៣​ម៉ឺន​រៀល​ពីមុខ​របរ​ប្រពៃណី​មួយ​នេះ ផ្គួប​ផ្សំ​នឹង​មុខរបរ​ធ្វើស្រែ​ផង ទើប​អ្នកស្រី​អាចមាន​លទ្ធភាព​ចិញ្ចឹម​កូន​ទាំងពី​នាក់​ឱ្យបាន​រៀន​ដល់​ថ្នាក់​បរិញ្ញាបត្រ​ដោយ​ជោគជ័យ​នៅ​ក្រុង​សៀមរាប​។​



​អ្នកស្រី ម៉ិ វឿន បាន​ប្រកបមុខរបរ​លក់​ក្រឡាន​នៅ​ទីធ្លា​មុខ​ប្រាសាទ​អង្គរតូច​អស់​រយៈពេល​២០​ឆ្នាំ​មកហើយ​។ ប្រសិនបើ នៅសល់​បន្តិច​ប​ន្ទួ​ច អ្នកស្រី​នឹង​យកទៅលក់​នៅ​ផ្លូវ​៦០​ម៉ែត្រ​នាពេល​រាត្រី​បន្តទៀត​។ បើទោះជា នឿយហត់​នឹង​ការប្រកបមុខរបរ​មួយ​នេះ ដើម្បី​រកប្រាក់​ផ្គត់ផ្គង់​ការ​សិ​ក្ស​របស់​កូនៗ​យ៉ាងណាក៏ដោយ អ្នកស្រី​នៅតែ​ស​ប្បា​ចិត្ត​ដោយ​ក្តី​សុបិន​ចង់ឃើញ​កូន​មានចំណេះដឹង និង​មាន​ការងារ​ធ្វើ បានក្លាយ​ជាការ​ពិត​។​



​ជីវិត​ស្រី្ត​តរ​ស៊ូ​លក់​ក្រឡាន​វ័យ​៥៨​ឆ្នាំ​រូបនេះ បានឱ្យដឹងថា ការប្រកបមុខរបរ​នេះ​ចំណេញ​បាន​តិច តែ​អនុញ្ញាតឱ្យ​កូនប្រុស និង​ស្រី​របស់​អ្នកស្រី បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ខេត្តសៀមរាប​។ ធ្វើ​នំក្រឡាន​តែ​អង្ករ​៨​គីឡូក្រាម​ក្នុង​មួយថ្ងៃ ដែល​បានផ្តល់​ប្រាក់ចំណេញ ៣​ម៉ឺន​រៀល ផ្គួប​ផ្សំ​នឹង​មុខរបរ​ធ្វើស្រែ​ផង ទើប​អ្នកស្រី និង​ស្វាមី​អាចមាន​លទ្ធភាព​ដោះស្រាយ​ជីវភាព​គ្រសារ និង​ផ្គង់​ផ្គង់​ការសិក្សា​របស់​កូន​ទាំងពីរ​នាក់​បាន​ទាំង​ផើត​ផើយ​។ នាពេល​បច្ចុប្បន្ន កូនៗ​របស់​អ្នកមាន​ការងារ និង​ពួកគេ​មានគ្រួសារ រស់នៅ​បែក​ផ្ទះ​ពី​អ្នកស្រី​អស់ហើយ​។ 



​មុខរបរ​ដែរ​ជា​មធ្យម​អ្នកស្រី វឿន លក់បាន​ប្រាក់​១២​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ដោយ​ក្រឡាន​មួយ​មានតម្លៃ​ចន្លោះ​ពី​១​ពាន់​រៀល ទៅ​៣​ពាន់​រៀល​តាម​ទំហំ​ក្រឡាន ប៉ុន្តែ ក្រោយ​កាត់ថ្លៃ​ចំណាយ​ផ្សេង​នៅសល់​ត្រឹមតែ​៣​ម៉ឺន​រៀល​នេះ អ្នកស្រី ម៉ិ រឿន អះអាងថា ខ្លួន និង​ស្វាមី មិន​បោះបង់​មុខរបរ​ធ្វើ​នំក្រឡាន​លក់​នៅ​ទីធ្លា​មុខ​ប្រាសាទអង្គរវត្ត​នេះ​ចោល​ឡើយ​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ប្រចាំខេត្ត និង​ផលិតផល​កសិកម្ម​ទូទាំង​២៥​រាជធានី​-​ខេត្ត សូមមេត្តា​ចុច Download for iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com