កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid តែងតាំងលោក Santiago Solari ជាគ្រូបង្វឹកអចិន្ត្រៃយ៍ លោក Santiago Solari កាន់តំណែងជាគ្រូបង្វឹក Real Madrid ដល់ឆ្នាំ២០២១។ រូបថត AFP
× លោក Santiago Solari ត្រូវបានតែងតាំងជាគ្រូបង្វឹកអចិន្ត្រៃយ៍របស់ក្លិប Real Madrid រហូតដល់ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីលោកបានដឹកនាំក្រុមឈ្នះទាំង៤ប្រកួតដំបូង។
លោក Solari ជនជាតិអាហ្សង់ទីន អាយុ៤២ឆ្នាំ បានចូលកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នជំនួសកាលពីថ្ងៃទី២៩ ខែតុលា បន្ទាប់ពីក្លិបបានបណ្តេញលោក Julen Lopetgui។
លោកបានដឹកនាំក្លិបឈ្នះទាំង៤ប្រកួតដំបូងខ្លួន ដែលកំណត់ត្រាដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រក្លិប។ Real ប្រញាប់តែងតាំងលោក Solari ដើម្បីកុំឲ្យរំលោភច្បាប់ការងារនៅអេស្ប៉ាញ ព្រោះគ្រូបង្វឹកបណ្តោះអាសន្ន មិនត្រូវកាន់ការងារលើសពីពីរសប្តាហ៍នោះឡើយ។
Tag:
Real Madrid
Santiago Solari
© រក្សាសិទ្ធិដោយ thmeythmey.com