កីឡាអន្តរជាតិ
អន្តរជាតិ
Cole អតីត​កីឡាករ​ឆ្នើម Chelsea ចូលនិវត្តន៍​ពី​ជីព​បាល់ទាត់​នៅ​អាយុ ៣៧​ឆ្នាំ​
14, Nov 2018 , 3:11 pm        
រូបភាព
Joe Cole អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង Chelsea បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​នៅ​អាយុ ៣៧ ឆ្នាំ​។​


 
Cole ជា​កីឡាករ​យុវជន​ថ្នាល​របស់​ក្រុម West Ham មុនពេល​ផ្លាស់​ទៅលេង​ឲ្យ Liverpool, Lille, Aston Villa និង Coventry City និង​ក្លិប Tampa Bay Rowdies មាន​មូលដ្ឋាន​នៅ​អាមេរិក​ជា​ក្រុម​ចុងក្រោយ​របស់គេ ចាប់តាំងពី​ឆ្នាំ ២០១៦ រហូត​បច្ចុប្បន្ន​។​
 
​សម្រាប់​ការបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ អតីត​កូនក្រុម​របស់លោក Jose Mourinho រូបនេះ អា​ចរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បាន​១០​គ្រាប់ ក្នុង​៥៦​ប្រកួត​នៅ​ចន្លោះ​ឆ្នាំ ២០០១ ដល់ ២០១០​។​
​ការប្រកាស​ចូលនិវត្តន៍​នេះ Cole រៀបរាប់ថា​៖«​អ្វី​គ្រប់យ៉ាង​គឺជា​ក្តី​សុបិន​ក្លាយជា​ការពិត​ទាំងអស់​។ ខ្ញុំ​សង្ឃឹមថា​រយៈពេល​ពី​រទ​ស​វត្សរ៍​ខាងមុខ​ទៀត នឹងមាន​លក្ខណៈពិសេស​ដូចដែល​ខ្ញុំ​មាន​កាលពី​២០​ឆ្នាំ​ដូចគ្នា​ដែរ​»​។​
 
Cole ចាប់ផ្តើម​លេង​ឲ្យ West Ham តាំងពី​អាយុ ១៧ ឆ្នាំ និង​ក្លាយជា​ប្រធាន​ក្រុម​របស់​ក្រុម​ញ​ញ៉ួ​នៅ​៤​ឆ្នាំ​បន្ទាប់​។ នៅ​ឆ្នាំ ២០០៣ រូបគេ​បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្រុម​តោ​ខៀវ Chelsea ដោយ​អាចជួយ​ក្រុម​ឈ្នះ​ពានរង្វាន់​ក្របខណ្ឌ Premier League បី​ដង និង FA Cup ពីរលើក និង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រដូវ​កាល ២០០៧-២០០៨ មួយ​លើក​ផងដែរ​។​
Cole ចំណាយពេល ៧ រដូវ​កាល​នៅ​ទឹកដី Stamford Bridge និង​បង្ហាញខ្លួន​លើសពី ២៨០​លើក ពី​គ្រប់​ការប្រកួត​ទាំងអស់​។ «​ការ​ឈ្នះ​ពានរង្វាន់​នៅ Chelsea គឺ​ពិសេស​សម្រាប់​ខ្ញុំ​។ ការចងចាំ​ទាំងនោះ​នឹង​រស់នៅ​ជាមួយ​ខ្ញុំ​រហូត​៕

Tag:
 បាល់ទាត់​
  Joe Cole
  Chelsea
  ចូលនិវត្តន៍​
© រក្សាសិទ្ធិដោយ thmeythmey.com