ក្រុមហ៊ុន Solidus ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការអភិវឌ្ឍន៍ម៉ាកយីហោទីផ្សារ,ការផ្សព្វផ្សាយពាណិជ្ជកម្ម និងសេវាផ្តល់ប្រឹក្សាអាជីវកម្ម បាននាំយកសេវាកម្មថ្មីមួយទៀតមកកាន់ទីផ្សារប្រទេសកម្ពុជា។ Lego គឺជាក្រុមហ៊ុនដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោកមានដើមកំណើតពីប្រទេសដាណឺម៉ាក។ Lego ជាក្រុមហ៊ុនលក់ប្រដាប់ប្រដារក្មេងលេងដ៏ល្បីល្បាញ មានដូចជាផលិតដីឥដ្ឋ និងឧបករណ៍តភ្ជាប់ធ្វើពីប្លាស្ទិក ដែលរបស់លេងទាំងអស់នោះ បានក្លាយជាវីធីសាស្ត្រថ្មីមួយ ដែលគេឲ្យឈ្មោះថា Lego Serious Play (LSP) ដែលត្រូវបានយកមកប្រើប្រាស់ និងអនុវត្តន៌ដើម្បីសម្របសម្រួល ក្នុងសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ នាពេលបច្ចុប្បន្ន។
ដំណើរការនៃការលេង Lego Serious Play (LSP)នេះ គឺជួយឲ្យអ្នកលេងអាចបញ្ចេញការគិតរបស់ពួកគាត់ចេញមកក្រៅ និងអាចបញ្ចេញនូវភាពច្នៃប្រឌិត ដែលជាផលប្រយោជន៍ដល់ក្រុមហ៊ុនទៀតផង។ អស់ជាច្រើនទសវត្សន៍មកហើយ ប្រដាប់ប្រដារក្មេងលេង LEGO® បានជំរុញឲ្យកុមារ កសាងនូវក្តីសុបិនរបស់ពួកគេ។ ដូចគ្នាដែរ វិធីសាស្ត្រ LSPនេះ បានស្វែងយល់ថា មនុស្សពេញវ័យ ក៏អាចកសាងចក្ខុវិស័យរបស់ពួកគេ និងអាចពិភាក្សាអំពីយុទ្ធសាស្ត្រនាពេលអនាគត សម្រាប់អាជីវកម្មរបស់ពួកគេផងដែរ។
បន្ទាប់ពីបានសាកល្បងអស់រយៈពេលជាង២០ឆ្នាំនៅជុំវិញពិភពលោក ទាំងក្នុងស្ថាប័ន និងក្រុមហ៊ុន រាប់ទាំងNASA, Google, Toyota, និងសាកលវិទ្យាល័យ Harvard បានប្រើវិធីនេះដើម្បីប្រមូលគំនិត និងដោះស្រាយ រាល់បញ្ហាដែលពួកគេជួបប្រទះ ក្នុងអាជីវកម្ម។
រយៈពេលជាង៦ខែកន្លងមកនេះ លោក Yusuke Morotomi គឺជាដៃគូពាណិជ្ជកម្ម ក្រុមហ៊ុន Solidus និងជានាយកប្រតិបត្តិការ បានចាកចេញពីប្រទេសកម្ពុជា ដើម្បីសិក្សា និងខិតខំប្រឹងប្រែងអនុវត្តវិធីសាស្ត្រ LSP ក្នុងការសម្របសម្រួលសិក្ខាសិលា បណ្តុះបណ្តាល និងកិច្ចប្រជុំមួយចំនួន។ ដោយសារទទួលបានការបណ្តុះបណ្តាលជាមួយគ្រូជំនាញរបស់ LSP គឺលោក Per Kristiansen ដែលជាជនជាតិដាណឺម៉ាក នៅឯទីក្រុងសៀងហៃ ទើបធ្វើឲ្យលោក Yusuke ត្រូវបានទទួលស្គាល់ជាអ្នកសម្របសម្រួល LSP ផ្លូវការ ដ៏ចំណានម្នាក់។ លោកក៏បានដុសខាត់ជំនាញរបស់ខ្លួន នៅទីកន្លែងកំណើតរបស់លោក នៅKumamoto ប្រទេសជប៉ុន តាមរយៈសិក្ខាសិលាបណ្តុះបណ្តាលជាច្រើនផងដែរ។ ដោយឡែកនៅពេលនេះ លោកក៏បានអនុវត្តពីវិធីសាស្ត្រទាំងនេះ ជាមួយនឹងក្រុមការងារ Solidus របស់លោកផ្ទាល់ ដើម្បីរកឲ្យឃើញពីគំនិតអាជីវកម្មរបស់ពួកគេ តាមរយៈអនុវត្តវិធីសាស្ត្រ LEGO® SERIOUS PLAY® នេះផងដែរ។
ដូចដែលទស្សនវិទូក្រិច លោកប្លាតូបាននិយាយថា៖«អ្នកអាចរៀនពីមនុស្សម្នាក់បានតាមរយៈការលេងក្នុងរយៈពេលមួយម៉ោង ជាជាងរៀនពីមនុស្សម្នាក់ រយៈពេលមួយជីវិតតាមការសន្ទនាជាមួយគ្នា»។
វិធីសាស្ត្រសម្របសម្រួលដោយប្រើ LEGO® ដើម្បីជួយបុគ្គលិកហ៊ាននិយាយពីគំនិតរបស់ពួកគេ ដែលពួកគេគិតថានឹងមិនអាចទៅរួច។ ការតភ្ជាប់រវាងដៃ និងចិត្ត ដូចដែលគេបានហៅថាការតភ្ជាប់ប្រព័ន្ធប្រសាទទៅនឹងដៃ បានបើកផ្លូវមួយថ្មី ដើម្បីទទួលបានចំណេះដឹងរបស់អ្នក។ វាបានផ្តល់នូវទំនុកចិត្តដល់ក្រុមការងារម្នាក់ៗ ដើម្បីចូលរួមចែករំលែកពីគំនិតរបស់ពួកគេ មិនថាអ្នកបង្ហាញពីចំណាប់អារម្មណ៍ ឬអត់ទេ អ្នកនឹងត្រូវនិយាយ និងរកឃើញពីពិភពលោកថ្មីមួយ ដែលស្ថិតក្នុងខួរក្បាលរបស់អ្នក។
សិក្ខាសិលាបណ្តុះបណ្តាលនេះ នៅពេលដែលត្រូវបានអនុវត្តម្តងហើយ ម្តងទៀត នឹងត្រូវដាក់ឱ្យដំណើរការ ដល់អតិថិជននៅរាជធានីភ្នំពេញ។ ហើយនាពេលឆាប់ៗនេះ នឹងពង្រីកទៅដល់ សាលារៀន សាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាលនានា នៅក្នុងប្រទេសកម្ពុជា និងរាជ រដ្ឋាភិបាលផងដែរ។
វិធីសាស្ត្រនេះជោគជ័យគឺដោយសារ៖
- ការតភ្ជាប់រវាងដៃ និងចិត្ត ដោយប្រើដៃទាំងពីរបើកខួរក្បាលទាំងសងខាង។
- ការលេង ដែលអនុញ្ញាតឱ្យអ្នកទាំងអស់គ្នា មានអារម្មណ៍ថាគំនិត របស់ពួកគេត្រូវបានឮ។
- មានលក្ខណៈសប្បាយបែបកម្សាន្ត និងបង្កើតសកម្មភាពមិត្តភាព។
សម្រាប់ក្រុមប៊ុនដែលមានចំណាប់អារម្មណ៍ រៀនអំពីវិធីសាស្ត្រ Lego Serious Play អាចទំនាក់ទំនងទៅលោក Yusuke Morotomi ផ្ទាល់ តាមរយៈអ៊ីម៉ែល៖
[email protected] ៕
(អត្ថបទពាណិជ្ជកម្ម)