កីឡាអន្តរជាតិ
អន្តរជាតិ
Fulham តែងតាំង​អតីត​គ្រូ Leicester ជំនួស​លោក Jokanovic ដែល​ទើប​បញ្ចប់​តំណែង​
14, Nov 2018 , 5:17 pm        
រូបភាព
Fulham បញ្ចប់​តំណែង​លោក Slavisa Jokanovic ជា​អ្នកចាត់ការ​ទូទៅ ហើយ​តែងតាំង​អតីត​គ្រូ Leicester City លោក Claudio Ranieri ឡើង​ដឹកនាំ​ជំនួស​វិញ​។​


 
​អ្នកចាត់ការ​សញ្ជាតិ​ស៊ែ​ប៊ី វ័យ​៥០​ឆ្នាំ​រូបនេះ​គឺជា​អ្នក​នាំ​ក្រុម​រហស្សនាម​ព្រលិត​ស​ឡើងទៅ​កាន់​លី​គ​កំពូល​អង់គ្លេស​វិញ​ក្រោយ​ឈ្នះ​ការប្រកួត Play-off កាលពី​រដូវ​កាល​មុន​។​
​ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់លោក Jokanovic នៅ​ក្របខណ្ឌ Premier League រដូវ​កាល​នេះ Fulham ទទួលបាន​លទ្ធផល​មិន​គាំ​ប្រសើរ​ឡើយ ដោយ​ស្ថិតនៅ​បាត​តារាង ក្រោយ​ប្រកួត​១២​លើក មានតែ​៥​ពិន្ទុ​។​
 
​លោក Claudio Ranieri ដែល​ធ្លាប់​នាំ​ក្រុម​រហស្សនាម​កញ្ជ្រោង​លើក​ពាន​លី​គ​កំពូល​អង់គ្លេស​កាលពីរ​ដូ​វ​កាល ២០១៦ ត្រូវបាន​គេ​ផ្តល់​ឲ្យ​នូវ​ការទុកចិត្ត​ដើម្បី​ស្រោចស្រង់ Fulham វិញ​ដោយ​ផ្តល់​កិច្ចសន្យា​ច្រើន​ឆ្នាំ​៕
 

Tag:
 បាល់ទាត់​
  Leicester City
  Claudio Ranieri
© រក្សាសិទ្ធិដោយ thmeythmey.com